ឱកាសល្អបានមកដល់ទៀតហើយ សម្រាប់ប្អូនៗជិតបញ្ចប់ការសិក្សារ ក៏ដូចទើបបញ្ចប់ការសិក្សាថ្មីៗតែមិនទាន់បានចូលធ្វើការ ឬគិតថាខ្លួនគ្មានបទពិសោធន៍មិនហ៊ានដាក់ពាក្យសូមកុំបារម្ភទៀត ព្រោះនាពេលនេះក្រុមហ៊ុនខ្មែរ គឺក្រុមហ៊ុនយក្សជីប ម៉ុង កំពុងរើសសិស្សហាត់ការរាប់រយនាក់។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong Group បានឱ្យដឹងថា ក្រុមហ៊ុនជីបម៉ុង បានបង្កើតជាកម្មវិធី YOUNG TALENTS ដែលផ្តល់នូវឱកាសសម្រាប់ប្អូនៗដែលមានសក្តានុពលខ្ពស់ បង្កើនបទពិសោធន៍ និងចាប់ផ្តើមកសាងអាជីពរបស់ពួកគេ តាមរយៈការហាត់ការរយៈពេល ៣ ខែ។
គួរបញ្ជាក់ថា ចំពោះលក្ខខណ្ខចូលរួម៖ និស្សិតជិតបញ្ចប់ការសិក្សា ឬនិស្សិតទើបតែបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ ឬ អ្នកជំនាញវ័យក្មេង។ ដូច្នេះប្រសិនជាប្អូននិស្សិតចាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមរយៈលីងនេះបាន ៖ https://www.surveymonkey.com/r/YT_Batch1៕