មោទនភាពស្លាកយីហោកូនខ្មែរដែលជាហាងសាឡន និងស្ប៉ាស្តង់ដារ និងល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា បានសម្ពោធសាខាថ្មីបន្ថែមទៀត ដែលជាសាខាទី ១០ មានទីតាំងនៅតាំងកសាង ក្នុងបុរីអ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទះលេខTSH-21&23 ផ្លូវសាធារណៈ(105K) ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ។
នៅក្នុងកម្មវិធីសម្ពោធនេះដែរ គឺមានការអញ្ចើញពីស្ថាបនិកលោកស្រីស្រ៊ុន សុនីតា ដែលជាម្ចាស់ប្រេនចូលម្លប់ ស្ប៉ា និងសាឡន បានចុះទៅកាត់ខ្សែបូរសម្ពោធសាខាថ្មី ជាមួយនិងលោកស្រី ប៊ុន សុខភួង ដែលជាម្ចាស់សាខាតាំងកសាង រួមជាមួយ ភ្ញៀវកិត្តិយសអញ្ចើញចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី ប៊ុន សុខភួង ដែលជាម្ចាស់ហាងចូលម្លប់សាខាទី១០ សាខាតាំងកសាង បានមានប្រសាសន៍ថា “នាងខ្ញុំស្រឡាញ់អាជីវកម្មផ្នែកថែរក្សាសម្រស់នេះណាស់ ហើយបានឃើញពីសក្ដានុពលរបស់ហាងចូលម្លប់ដែលបានឈរជើងក្នុងទីផ្សារជាច្រើនឆ្នាំ និងមានភ្ញៀវស្គាល់យ៉ាងច្រើន ជាពិសេសចូលម្លប់នៅតែថែរក្សាកេរ្តិ៍ឈ្មោះបម្រើសេវាកម្មល្អជានិច្ចដល់អតិថិជនរហូតដល់បច្ចប្បន្ន ទើបនាងខ្ញុំសម្រេចចិត្តទិញហ្រ្វេនឆាយចូលម្លប់សាខាតាំងកសាងនេះ” ។
សូមបញ្ជាក់ថា យីហោចូលម្លប់ ស្ប៉ា និងសាឡាន បានបើកដំណើរការជិត ៨ឆ្នាំហើយ ដែលមានសេវាកម្មជាង៩០ មុខសម្រាប់បម្រើជូនអតិថិជន ពីរចុងសក់រហូតដល់ចុងជើង ដែលមានដូចជា សេវាកម្មផ្នែកសាឡន ផ្នែកមុខ ផ្នែកដងខ្លួន និងផ្នែក Laser ជម្រុះរោម។
ចូលម្លប់ មានសាខាជាច្រើនសម្រាប់លោក លោកស្រី ដែលចង់ទទួលបានសម្រស់ស្រស់ស្អាត អាចទៅទទួលសេវាកម្មដែលនៅជិតលោកអ្នកបំផុតគឺ សាខាសែនសុខ សាខាទួលទំពូង សាខាស៊ីសុវត្ថិ សាខាបឹងកក់ សាខាចំការដូង សាខាអូឡាំពិក សាខាឈូកមាស សាខាទួលគោក សាខាIFL និងសាខាតាំងកសាង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខ 098/ 078 35 02 02 ឬអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ Jol Mlob -ចូលម្លប់ ស្ប៉ា និងសាឡន៕