កុំឱ្យសរសេរខុស! នេះជាវេបសាយ២ មានកែវេយ្យាករណ៍អង់គ្លេស និងចិនប្រាប់កន្លែងខុសឱ្យឃើញច្បាស់ៗ
ធី ស្រីល័ក្ខMARCH 27 20243.1 K views

បច្ចុប្បន្ននេះយុវជនជាច្រើន បានចាប់អារម្មណ៍រៀនថ្នាក់ភាសាចិននិងភាសាអង់គ្លេសបន្ថែម ព្រោះអ្នកដែលចេះភាសា២នេះច្បាស់ អាចរកប្រាក់ចំណូលបានច្រើន នឹងមានទីផ្សារគួរសម។ ដើម្បីជួយឱ្យលោកអ្នកមានគ្រឹះកាន់តែរឹងមាំ នៅក្នុងការរៀនភាសាចិននិងអង់គ្លេស ថ្ងៃនេះចាបក្រហមសូមណែនាំ វេបសាយល្អ២ សម្រាប់ឆែករាល់ការសរសេរសំណេរជាភាសាចិននិងអង់គ្លេស កុំឱ្យខុសវេយ្យាករណ៍ទៀត។

ចំពោះវេបសាយឆែកវេយ្យការណ៍ចិននេះដែរ មានឈ្មោះថា https://sapling.ai/ ដែលជាវេបសាយពិនិត្យពាក្យពេចន៍ និងឆែករាល់ប្រយោគជាភាសាចិន ដោយបង្ហាញលទ្ធផលឱ្យយើងបានឃើញភ្លាមៗ។ ក្នុងករណីដែលលោកអ្នកសរសេរប្រយោគមួយ ហើយខុសវេយ្យាករណ៍ នោះវេបសាយនេះនឹងប្រាប់ចំណុចខុស ដោយគូសបន្ទាត់ក្រហមនៅខាងក្រោមពាក្យ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺសរសេរប្រយោគជាភាសាចិននៅក្នុងវេបសាយនេះផ្ទាល់ក៏បាន និង Copy ពីក្រៅ មក Paste ចូលក្នុងវេបសាយនេះក៏បានដែរ។

29

ជាមួយគ្នានោះដែរ សម្រាប់វេបសាយកែវេយ្យារកណ៍ភាសាអង់គ្លេសវិញគឺមានឈ្មោះថា quillbot.com ដែលវាអាចជួយ ឬធ្វើជំនួសដល់ការសរសេរអត្ថបទជាភាសាអង់គ្លេសក្នុងការងាររបស់លោកអ្នកបានត្រឹមត្រូវ ១០០%។ ប្រសិនបើលោកអ្នកបានសរសេរអត្ថបទជាភាសាអង់គ្លេសរួចហើយ ដែលមានចិត្តសង្ស័យថា ពាក្យពេចន៍ដែលបានបង្កើតជាប្រយោគឡើងមក មកទាន់ត្រឹមត្រូវតាមវេយ្យការណ៍អង់គ្លេស លោកអ្នកគ្រាន់តែ Copy អត្ថបទនោះ រួច Paste ទៅក្នុងប្រអប់លើវេបសាយ quillbot.com វានឹងកែប្រើ ហើយបញ្ជាក់កន្លែងកែប្រែឱ្យយើងបានយ៉ាងច្បាស់។

ដូច្នេះហើយ សម្រាប់បងប្អូនដែលត្រូវការវាយអត្ថបទជាភាសាអង់គ្លេស ឬសិស្សានុសិស្សមួយចំនួនដែលធ្វើ assignment ជាភាសាអង់គ្លេស តែនៅភ័យខ្លាចខុសវេយ្យាករណ៍ទៀត លេងបារម្ភហើយបងប្អូនទាំងអស់គ្នាអាចប្រើវេបសាយ quillbot.comជាជំនួយបានសម្រាប់ការវាយអត្ថបទជាភាសាអង់គ្លេស ឬត្រូវការប្រើប្រាស់ការសរសេរអង់គ្លេសក្នុងលក្ខខណ្ឌផ្សេងៗទៀតផងដែរ៕

៣០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia