ចង់ដឹងគុណភាពខ្យល់ល្អ ឬមិនល្អ អាចចូលមើលនៅក្នុងវេបសាយ និង App មួយនេះបាន
Bunthoeun KoemJANUARY 25 20252.4 K views

ដូចប្រិយមិត្ដបានដឹងហើយថា ប៉ុន្មានថ្ងៃនេះ រាជធានី-ខេត្ដមួយចំនួននៅកម្ពុជា បានស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយសារមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ការណ៍នេះតម្រូវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាព។

 

តាមការបញ្ជាក់ពីក្រសួងបរិស្ថាន ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

 

ដូច្នេះសម្រាប់ប្រជាពលរដ្ឋដែលចង់ដឹងថាតំបន់របស់ខ្លួនមានកម្រិតខ្យល់បែបណា? អាចធ្វើការតាមដានព័ត៌មានផ្លូវការ ដែលចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS ដូចខាងក្រោម។ សូមទាញយក​ Downlaod Apps - តាមLink ខាងក្រោម​ ៖​

1/សម្រាប់​ IOS ៖​ https://apps.apple.com/kh/app/cgs-spa/id6670718929

2/សម្រាប់​ Android ៖​ https://play.google.com/store/apps/details...

 

Pm 2 5 1f67034397

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia