ដំណឹងល្អ! ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រផលិតស៊ីម៉ង់ធំ១ទៀត ដែលអាចផលិតស៊ីម៉ង់ខ្ទង់២លានតោន ក្នុង១ឆ្នាំ
Srey NuthJUNE 17 20231.7 K views

បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសចំនួន៣៨៥កន្លែងរួចមកហើយ ដោយរោចក្រទាំងនេះបានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ម៉ឺនកន្លែងផងដែរ។ ដោយឡែកនាពេលខាងមុខនេះនឹងមានឧស្សាហកម្មធុនធ្ងន់បន្ថែមទៀត នឹងមានវត្តនៅខេត្តនេះ ខណៈរោងចក្រនោះគឺជារោងចក្រផលិតស៊ីម៉ង់ត៍។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។​

ថ្លែងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកមិញ សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា បន្តិចទៀតមិនយូរប៉ុន្មានទេ ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ត៍ ដែលរោងចក្រផលិតស៊ីម៉ង់ត៍ នឹងវត្តមាននៅទឹកដីខេត្តកំពង់ស្ពឺ ហើយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តមួយ ដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍ សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ បើយោងទៅលើអ្នកវិនិយោគដែលបានទៅជួបសម្ដេច បានឱ្យដឹងថា សមត្ថភាពនៃការផលិតស៊ីម៉ង់ត៍នេះ គឺមានប្រហែល ប្រមាណជា២លានតោន ក្នុងមួយឆ្នាំ។

សម្ដេចតេជោបានបន្តថា ប្រទេសរបស់យើងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដោយខ្លួនឯងបានប្រមាណជា ៩ លានតោងក្នុងមួយឆ្នាំ ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ ក្នុងប្រទេសរបស់យើងមានចំនួនកាន់តែច្រើន ដែលម្ខាងគឺការកសាងអគារផ្ទះសម្បែង តែម្ខាងទៀតការកសាងផ្លូវថ្នល់នានាមួយចំនួន ដែលបច្ចុប្បន្ននេះ គឺបានចាប់ផ្ដើមប្រើស៊ីម៉ង់ត៍ចាក់ជាផ្លូវបេតុង។

សូមជម្រាបផងដែរថា នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន កម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់ នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕

354985264 858503185631470 7887693018363122611 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia