ដំណឹងល្អ! ទីបំផុតដំឡូងមីខ្មែរចុះ MOU ជាមួយចិន ដើម្បីធ្វើការនាំចេញទៅលក់នៅចិនហើយ
ធី ស្រីល័ក្ខ MARCH 13 2023 1.6 K views

កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។