តិចអត់ដឹង! នេះជាយានជំនិះ ៤ប្រភេទនៅកម្ពុជា ដែលត្រូវបានលើកលែងមិនឱ្យបង់ពន្ធចូលរដ្ឋ
ធី ស្រីល័ក្ខOCTOBER 17 20242.6 K views

ពន្ធលើយានជំនិះគឺជាពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក សណ្តោង ជលយាន ឬជនយានយន្ត(លើសពី១៥០សេះ) ទាំងផ្លូវគោក និងផ្លូវទឹក។

 

ក្នុងនោះចំពោះអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវកំណត់ទៅតាម ប្រភេទយានជំនិះនីមួយដូចជា គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង គិតតាមទំងន់សរុប គិតតាមចំនួនកៅអី គិតតាមប្រវែង និងគិតតាមកងចំពោះយានយន្តកែច្នៃ។ ជាមួយគ្នាក៏មានយានជំនិះមួយចំនួនត្រូវបានលើកលែងពន្ធផងដែរ ដែលរួមមាន ៖

 

១.រថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ

 

២.យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិដែលបានចុះបញ្ជីសារពភណ្ឌរបស់ស្ថាប័ននោះ

 

៣.យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូតឬស្ថានកុងហ៊ុលបរទេសអង្គការអន្តជាតិឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា

 

៤.ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនិងជលយាន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia