គិតមកដល់ពេលនេះដំណើរការនៃការប្រកួតកីឡាស៊ីហ្គេមវិញ្ញាសាបាល់ទាត់ផ្នែកបុរសបានបញ្ចប់ចំនួន ២ ប្រកួតហើយ។ ដោយបច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជាដែលស្ថិតនៅក្នុងពូល A កំពុងឈរនៅចំណាត់ថ្នាក់ទី២ ដោយឆ្លងកាត់ ២ ប្រកួតឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុនៅក្នុងដៃ។
យ៉ាងណាក្ដីក្រុមជម្រើសជាតិកម្ពុជាក៏នៅសល់ ២ ប្រកួតទៀតផងដែរ សម្រាប់ការប្រកួតវគ្គចែកពូលនេះ។ ដូច្នេះដើម្បីកុំឲ្យខកខានក្នុងការទស្សនាក៏ដូចជាគាំទ្រដល់កីឡាករសម្រាប់ប្រកួតដែលនៅសល់ក្នុងពូល ពេលនេះយើងមកដឹងពីពេលវេលា និងកាលបរិច្ឆេទនៃការប្រកួតរបស់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា។
យោងតាមកាលវិភាគប្រកួតរបស់សហព័ន្ធបាល់ទាត់កម្ពុជា ២ ប្រកួតដែលសល់ក្នុងពូលនេះ កម្ពុជានឹងលេងទៅតាមពេលវេលាដូចខាងក្រោម៖
គួររំលឹកផងដែរថា ឆ្លងកាត់ ២ ប្រកួតកន្លងទៅ ប្រកួតទី១ កម្ពុជាបានយកឈ្នះទីម័រខាងកើតដោយលទ្ធផល ៤:០ និងប្រកួតទី២ បានត្រឹមស្មើជាមួយហ្វីលីពីនក្នុងលទ្ធផល ១:១។ សម្រាប់ ២ ប្រកួតដែលនៅសល់នេះប្រសិនបើកម្ពុជាឈ្នះទាំង២នោះនឹងមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាត់ព្រាត់បន្ដ ប៉ុន្ដែក្នុងករណីឈ្នះ ១ និងស្មើ ១ នោះត្រូវចាំអ៊ុតមើលការប្រកួតក្រុមគូប្រជែងនៅក្នុងពូលបន្ដទៀត៕
អត្ថបទ៖ កឹម ប៊ុនធឿន