អាយុច្រើន ក៏អាចរកចំណូលបាន! មកស្គាល់មុខរបរសាមញ្ញៗទាំង៣ ដែលស្រ្តីមានវ័យលើស ៥០ឆ្នាំក៏អាចធ្វើបាន
ធី ស្រីល័ក្ខAPRIL 10 20255.1 K views

ជាធម្មតានៅពេលដែល ស្រ្តីមានអាយុកាន់តែច្រើនភាគច្រើនយើងអស់ចំណង់ធ្វើការឱ្យគេទៀតហើយ ព្រោះមនុស្សដែលអាយុច្រើន ពួកគាត់ច្រើនតែនៅផ្ទះរកស៊ីខ្លួនឯងឬលក់អីវ៉ាន់តាមអនឡាញដើម្បីរកចំណូលបន្ថែមទៀតផងដែរ។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជារបរ៣ ដែលស្រ្តីវ័យលើស ៥០ឆ្នាំ អាចធ្វើបានបើចង់បានចំណូលបន្ថែមទៀត៖

 

១.ផលិតផលធ្វើដោយដៃ ឬកែច្នៃ

បើនិយាយអំពីផលិតផលធ្វើដោយដៃ ឬជាផលិតផលកែច្នៃនេះដែរ គឺគេនិយមធ្វើលក់ខ្លាំងណាស់នៅលើពិភពលោក គ្រាន់តែនៅបរទេសភាគច្រើនពេលគេធ្វើរួចហើយគេយកទៅដាក់លក់នៅលើវេបសាយជាដើម។ ចំណែកខ្មែរយើងក៏អាចធ្វើបានដែរ ដោយបងប្អូនអាចបង្ហោះលក់នៅលើ Tik Tok, Page Facebook ឬ Instragram ជាដើម។

 

ចំពោះផលិតផលធ្វើដោយដៃនេះដែរ គឺសាកសមខ្លាំងបំផុតសម្រាប់ស្រ្តីដែលមានអាយុលើស៥០ឆ្នាំឡើង ដោយសារតែរបរមួយនេះនៅពេលទំនេរពីការធ្វើការងារផ្ទះ លោកអ្នកអាចឆ្លៀតធ្វើលក់តាមអនឡាញបានដោយយើងអាចច្នៃកាបូបលក់ គ្រឿងអលង្ការ បូសក់និងរបរមួយចំនួនទៀត ប៉ុន្តែបើចង់លក់អនឡាញដាច់លោកអ្នកត្រូវតែកសាងខ្លួនលើបណ្តាញសង្គមឱ្យមានអ្នកមើលច្រើនជាមុនសិន ជាពិសេសត្រូវធ្វើឱ្យអតិថិជនជឿទុកចិត្តទើបអាចរីកចម្រើនទៅមុខបាន។

៣៧

២.អ្នកនិយាយសាធារណៈ

 

ស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំឡើងទៅគាត់នឹងមានបទពិសោធន៍ជីវិតច្រើនណាស់ ដូច្នេះយើងអាចចែករំលែករឿងរ៉ាវផ្សេងៗតាមរយៈការនិយាយជាសាធារណៈ សិក្ខាសាលា ឬនិយាយតាមអនឡាញ។ ដោយការចាប់ផ្តើមដំបូងយើងអាចនិយាយតាម សិក្ខាសាលាតូចៗ ឬនិយាយ លើប្រធានបទដែលអ្នកពេញចិត្ត មិនថាវាជាហិរញ្ញវត្ថុផ្ទាល់ខ្លួន សុខភាព ការអភិវឌ្ឍន៍អាជីព ឬភាពជាអ្នកដឹកនាំនោះទេ។

 

. ធ្វើជាគ្រូហាត់ប្រាណ

 

ប្រសិនជាលោក-លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ឱ្យតែយើងចេះថែសុខភាពឱ្យល្អ ហូបតែរបស់ជំនួយដល់សុខភាពទោះយើងមានអាយុច្រើនតែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។

 

ដូច្នេះហើយ គ្រប់ស្រ្តីទាំងអស់ដែលមានចិត្តស្រលាញ់សុខភាពពិត ហើយចង់ក្លាយជាគ្រូបង្វឹកហាត់ប្រាណលោកអ្នកត្រូវតែចំណាយពេលចាប់ជំនាញនេះឱ្យបានច្បាស់លាស់ ជាពិសេសគឺត្រូវច្បាស់ជាមួយរបៀបហាត់ប្រាណសម្រកគីឡូ និងវិធីសាស្រ្តក្នុងការហាត់យកសាច់ដុំហើយលោកអ្នកក៏ត្រូវតែចេះវិធីសាស្រ្តក្នុងការប្រាប់កូនសិស្សពីរបបអាហារផងដែរ។ ហើយនៅពេលយើងច្បាស់នឹងជំនាញនេះ យើងអាចធ្វើជាគ្រូហាត់ប្រាណនៅក្លឹបហាត់ប្រាណ មួយវិញទៀតយើងអាចបើកបង្រៀនហាត់តាមអនឡាញបានបន្ថែមទៀតផង៕

៣៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia