រវល់ច្រើន គ្មានពេលដិតដល់ជាមួយកូន អ្នកជំនាញណែនាំ ឱ្យឪពុកម្តាយធ្វើរឿង១នេះ ដើម្បីឱ្យកូនមានម្ចាស់ការលើខ្លួនឯង
Ping Chou EngAPRIL 18 2025540 views

យោងតាមការសិក្សារបស់សកលវិទ្យាល័យ Brown បាន​ឱ្យដឹងថា កូនក្មេងនឹងចាប់ផ្តើមដុះទម្លាប់រស់នៅ តាមរយៈសកម្មភាព របស់ពួកគេចាប់ពីអាយុ៩ឆ្នាំឡើងទៅ។ ហេតុនេះទម្លាប់រស់នៅរបស់ក្មេងៗ បានក្លាយជាក្តីបារម្ភរបស់ឪពុកម្តាយសម័យថ្មី ដែលរវល់ច្រើននឹងការងាររកស៊ី មិនបានតាមដាននិងមើលថែកូនៗដិតដល់ អាចបណ្តោយឱ្យកូនខ្ជិល និងគ្មានម្ចាស់ការលើខ្លួន​ឯងពីតូចរហូតដល់ធំ។

 

ផ្អែកលើបញ្ហានេះតាមរយៈការលើកឡើង ស្ថាប័នជំនាញសុមាលភាពកុមារនៃប្រទេសអូស្រ្តាលី Kids Mental health Foundation បានបញ្ជាក់ថាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ក្នុងការបង្កើតច្បាប់ទម្លាប់រស់នៅ ឱ្យកូនៗនោះគឺ ការកំណត់កាលវិភាគវិលជុំ ពោលគឺការបង្កើតសកម្មភាពមានប្រយោជន៍ប្រចាំថ្ងៃឱ្យកូន ហើយដាក់ឱ្យពួកគេអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេចេះមានម្ចាស់ការលើជីវិតខ្លួនឯងជាប្រចាំថ្ងៃ ដោយមិនចាំបាច់រង់ចាំឪពុកម្តាយអង្គុយចាំណែនាំជានិច្ចជាកាលនោះទេ។

 

1 Pqr E4 HD Ke M S5f Opa Jyt L Q

គំរូកាលវិភាគកុមារ

 

សកម្មភាពនៅក្នុងកាលវិភាគប្រចាំថ្ងៃទាំងនោះ សម្រាប់កូនៗ គួរតែជាទម្លាប់ដែលមិនស្មុគស្មាញ អាចមើលឃើញ ស្រមៃចេញជារូបភាពនិងងាយធ្វើ។ ឧទាហរណ៍ដូចជាការក្រោកពីគេង ដែលមានម៉ោងដូចគ្នារាល់ថ្ងៃ ម៉ោងញុំាអាហារ និងម៉ោងសម្រាប់កិច្ចការផ្ទះ និងសកម្មភាពកម្សាន្តមានពេលកំណត់ជាដើម។

 

 

ក្នុងនោះបើតាមអ្នកស្រី Rebecca Jackson ជាសាស្រ្តចារ្យចិត្តវិទ្យានិងជាអ្នកនិពន្ធផងនោះ អ្នកស្រីបានបញ្ជាក់ថា ដើម្បីធ្វើការសហនិពន្ធសៀវភៅរបស់គាត់ដែលមានចំណងជើងថា​ The Learning Habit អ្នកស្រីបានសម្ភាសន៍ឪពុកម្តាយជាច្រើន ហើយពួកគេភាគច្រើនតែងលើកឡើងស្រដៀងៗគ្នាថា ចង់ឃើញកូនរបស់ខ្ញុំមិនសប្បាយចិត្ត ហើយប្រើធ្វើកិច្ចការងារផ្ទះ ដែលគាត់មិនចង់នោះទេ ប៉ុន្តែអ្នកស្រីយល់ថាអ្វីដែលឪពុកម្តាយកំពុងនិយាយនោះគឺមានន័យថា “ខ្ញុំមិនចង់ឃើញកូនខ្ញុំរីកចម្រើនទេ”។

 

យ៉ាងណាអ្នកស្រីក៏បានណែនាំថានៅអាយុក្មេងៗទាំងនេះហើយ ជាពេលដែលឪពុកម្តាយគួរតែណែនាំអំពីការទទួលខុសត្រូវរួមគ្នាសម្រាប់ការថែទាំខ្លួនឯងនិងផ្ទះសម្បែងដល់កូនៗ ព្រោះថាមិនត្រូវកិច្ចការទាំងនេះក៏ជាល្បែងកម្សាន្តដ៏រីករាយនិងអស្ចារ្យមួយសម្រាប់ពួកគេផងដែរ៕

 

អត្ថបទដោយ៖​ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia