ឆ្ងល់ថាចូលឆ្នាំគេ រាប់ចំនួនសិ្ថតិភ្ញៀវទេសចរយ៉ាងម៉េចទៅ? ខណៈនេះជាការបញ្ជាក់របស់ក្រសួង
Ping Chou EngAPRIL 18 20252.6 K views

ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ នេះរាជធានី-ខេត្តដែលមានចំនួនភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេគឺមានចំនួន៥ ដោយក្នុងនោះរាជធានីភ្នំពេញ ស្ថិតនៅចំណាត់ថ្នាក់ទីមួយដែលមានចំនួនទេសចរណ៍ច្រើនជាងគេ។

 

យ៉ាងណាមិញក៏មានចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួនយ៉ាងដូច្នេះថា តើនាយកដ្ឋានស្ថិតិទេសចរណ៍ដែលជាស្ថាប័នជំនាញគេរាប់ចំនួនស្ថិតិភ្ញៀវទេសចរតាមរបៀបណា?

 

ខណៈនៅក្នុងសេចក្តីប្រកាសអំពីរបាយការណ៍ស្ថិតិទេសចរណ៍ចេញផ្សាយដោយក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥បានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ បន្ថែមពីនោះគឺជាចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

 

សូមរំលឹកថានាឱកាសចូលឆ្នាំខ្មែរឆ្នាំ២០២៥នេះ ភ្ញៀវទេសចរសរុបដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ដោយរាជធានី-ខេត្ត៥មានអត្រាខ្ពស់ជាងគេគឺរាជធានីភ្នំពេញ , ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និងខេត្តបាត់ដំបង៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia