ក្នុងដំណើរទស្សនកិច្ចឯកឧត្ដម ស៊ី ជីនពីង កម្ពុជា-ចិនបានចុះហត្ថលេខាលើគម្រោងសង់រោងចក្រថាមពលនៅខេត្ដ១នេះ
Bunthoeun KoemAPRIL 18 20254.1 K views

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ ភាគីកម្ពុជានិងចិន បានធ្វើការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្ដិការ និងឯកសារវិនិយោគជាច្រើន។ 

 

490733425 122255337620029244 2858607634118881458 N

 

យោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នេះគឺមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ 

 

យ៉ាងណាក្រៅពីការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ខាងលើ កម្ពុជា-ចិន ក៏បានធ្វើការចុះហត្ថលេខាលើគម្រោងវិនិយោគរវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ចមួយចំនួនផងដែរ។ ជាក់ស្ដែងការចុះហត្ថលេខាលើការសាងសង់រោងចក្រថាមពល LPG 900 MW ដែលមានទីតាំងស្ថិនតៅក្នុងខេត្តកោះកុង។ បន្ថែមពីនោះក៏មានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ) និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកជាដើម៕

 

491413588 122255337638029244 7715519156169008549 N

490952657 122255337830029244 7825938142681764239 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia