ត្រៀមលុយទិញ! នេះជាពេលវេលាដែលរោងចក្រដំឡើងឡាន BYD បញ្ចប់កាសាងសង់ និងបើកដំណើរការនៅខ្មែរ
Bunthoeun KoemAPRIL 10 20251.8 K views

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ល្បីល្បាញរបស់ប្រទេសចិន BYD បានត្រៀមខ្លួននៅក្នុងការរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខ។ នេះបើតាមការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ 

 

489944087 122253858698029244 3035365774707455356 N

 

អ្វីដែលចាប់អារម្មណ៍រោងចក្រខាងលើនឹងត្រូវបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥ខាងមុខ។ មួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីរំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។

 

D84cbd74 E6cc 4d1f 88de 369a9dca25db

 

យ៉ាងណាតាមការបញ្ជាក់ពីលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅពេលបើកដំណើរការរោងចក្រ BYD នេះអាចមានសមត្ថភាពដំឡើងរថយន្តបានចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ៕

 

E95aecb5 4fad 43e8 965b 871db0c607ce

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia