១ខែមីនា រាជធានី-ខេត្ដ ១០ នេះទទួលបានគម្រោងវិនិយោគសរុបចំនួន ៦០ មានទុន ១.៤ ពាន់លានដុល្លារ
Bunthoeun KoemAPRIL 10 2025209 views

ជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈក្នុងខែមីនា កន្លងទៅនេះ ប្រទេសកម្ពុជាបានទទួលគម្រោងវិនិយោគចំនួន ១៦ ដែលមានទុនសរុបចំនួន ១.៤ ពាន់លានដុល្លារ នឹងអាចបង្កើតឱកាសការងារបាន ៥ ម៉ឺនកន្លែងផងដែរ។

 

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ រាជធានី-ខេត្ដដែលទទួលបានគម្រោងវិនិយោគខាងលើនេះរួមមាន៖ ខេត្ដកំពង់ស្ពឺ ចំនួន ១៦ គម្រោង, ខេត្ដស្វាយរៀង ចំនួន ១០ គម្រោង, ខេត្ដកោះកុង ចំនួន ៨ គម្រោង, ខេត្ដកណ្ដាល ចំនួន ៧ គម្រោង, រាជធានីភ្នំពេញនិងខេត្ដតាកែវ ចំនួន ៥ គម្រោង, ខេត្ដកំពង់ឆ្នាំង ចំនួន ៤ គម្រោង, ខេត្ដព្រះសីហនុ ចំនួន ៣ គម្រោង, ខេត្ដពោធិ៍សាត់ និងខេត្ដកំពត ចំនួន ១ គម្រោង។

 

ប្រភពដដែលបញ្ជាក់ក្នុងចំណោមទុនវិនិយោគសរុបខាងលើ វិស័យឧស្សាហកម្មមានទុនសរុប ១.២ ពាន់លានដុល្លារ និង ២១៥ លានដុល្លារផ្សេងទៀតស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។ ចំពោះប្រភពទុនវិនិយោគវិញគឺកម្ពុជា ឈរលេខ ១ មាន ៥៣.០៨%, ចិនលេខ២ មាន ៤០.៥៤%, កោះ British Virgin លេខ ៣ មាន ៤.១៩% សិង្ហបុរីលេខ៤ មាន ១.៩២% និងកាណាដាលេខ៤ មាន ០.២៧%។

 

សូមជម្រាបដែរថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

 

ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។ ជារួមក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤៕

 

489831934 1111393457685586 1159728846729243954 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia