ពេលនេះលោក Donald Trump បានដំឡើងពន្ធនាំចូលរបស់ចិនទៅទឹកដីអាមេរិករហូតដល់ទៅ១២៥%ដែលជាពន្ធនាំចូលដ៏ខ្ពស់បំផុតខណៈប្រទេសភាគច្រើនអាមេរិកអនុវត្តពន្ធនាំចូលបណ្ដោះអាសន្នត្រឹមតែ១០%ប៉ុណ្ណោះក្នុងរយៈពេល៩០ថ្ងៃគិតចាប់ពីថ្ងៃនេះរហូតដល់ខែកក្កដាឆ្នាំ២០២៥។
ជុំវិញបញ្ហាអាមេរិកដាក់ពន្ធលើចិន សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ ធ្លាប់លើកឡើងកាលពីឆ្នាំ២០១៨ ជាពេលដែលត្រាំចូលកាន់តំណែងប្រធានាធិបតីលើកទីមួយថា បើអាមេរិកដាក់ពន្ធលើទំនិញនាំចូលរបស់ចិននោះបញ្ហាធំមួយកើតមានគឺការកើនឡើងនៃអតិផរណាដែលកើតចេញពីការកើនឡើងនៃតម្លៃទំនិញ។
ក្រៅពីបញ្ហាអតិផរណា សេដ្ឋីវ័យ៩៤ឆ្នាំរូបនេះក៏បានបង្ហើបទៀតថាប្រសិនបើTrumpរឹតបន្តឹងការយកពន្ធនាំចូលកាន់តែខ្លាំងទៅលើប្រទេសចិន លោកព្រមានថាពិភពលោកនឹងមានសង្រ្គាមពាណិជ្ជកម្ម ហើយសង្រ្គាមនេះវាអាក្រក់ណាស់សម្រាប់យើងហើយធ្វើឲ្យយើងជួបផលលំបាកទៅតាមទំហំនៃសង្រ្គាម។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះអាមេរិកបានប្រកាសផ្អាកអនុវត្តពន្ធនាំចូលថ្មីរយៈពេល៩០ឆ្នាំដោយបន្ថយអត្រាពន្ធនាំចូលនៃប្រទេសជាង៩០មកត្រឹម១០% ចំណែកចិនត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ទៅ១២៥%៕