នៅតែមានឱកាស! បើករណី ២ នេះកើតឡើងនោះជម្រើសជាតិកម្ពុជានឹងឡើងទៅវគ្គបន្ដក្នុងវិញ្ញាសាបាល់ទាត់
Bunthoeun KoemMAY 10 20234.4 K views

នៅម៉ោង ៧ យប់នេះ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំ នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិបាល់ទាល់ឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ ដែលជាប្រកួតចុងក្រោយក្នុងពូល A នាព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើវិញ្ញាសាបាល់ទាត់។ ដោយឆ្លងកាត់ ៣ ប្រកួតកន្លងមក បច្ចុប្បន្នកម្ពុជាកំពុងឈរលេខ៣ ក្នុងពូលដែលមាន ៤ ពិន្ទុក្នុងដៃ ខណៈលេខ១ ឥណ្ឌូនេស៊ី មាន៩ ពិន្ទុ និងលេខ២ មីយ៉ាន់ម៉ា មាន ៦ ពិន្ទុ។

យ៉ាងណាក្រុមជម្រើសជាតិកម្ពុជានៅតែមានឱកាសឡើងទៅវគ្គបន្ដ ប្រសិនបើករណី ២ នេះកើតឡើង៖

១. ករណីក្រុមជម្រើសជាតិកម្ពុជាឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី

២. ករណីក្រុមជម្រើសជាតិហ្វីលីពីនយកឈ្នះ ឬស្មើជាមួយក្រុមជ​ម្រើសជាតិមីយ៉ាន់ម៉ា

ក្នុងករណីកម្ពុជាយកឈ្នះឥណ្ឌូនេស៊ី ហើយហ្វីលីពីនយកឈ្នះមីយ៉ាន់ម៉ា នោះកម្ពុជានឹងមាន ៧ ពិន្ទុឡើងឈរលេខ២ ក្នុងពូល មីយ៉ាន់ម៉ានឹងធ្លាក់មកលេខ២។ តែបើកម្ពុជាឈ្នះ ហើយមីយ៉ានម៉ាស្មើ នោះពិន្ទុក្រុមទាំង ២ ស្មើគ្នា ប៉ុន្ដែកម្ពុជានឹងឡើងឈរលេខ២ ដដែលដោយសារមានគ្រាប់បាល់ចំណេញច្រើនជាងមីយ៉ាន់ម៉ា។

សូមជម្រាបថា នៅក្នុងវិញ្ញាសាបាល់ទាត់ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះ ត្រូវបានបែងចែកជា ២ ពូល ដោយក្នុងពូលនីមួយៗមានចំនួន ៥ ក្រុម។ ក្រោយប្រកួតចប់វគ្គចែកពូលនេះ គណៈកម្មការនឹងចម្រាញ់យក២ក្រុម គឺលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្ដបន្ដដើម្បីប្រកួតដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ៕

អត្ថបទ៖ កឹម ប៊ុនធឿន

344557113 183275827977427 4402342238302256443 N

896

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia