ដំណឹងល្អ! ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីទី១របស់ចិននឹងមកសាងសង់រោងចក្រនៅកម្ពុជា
Bunthoeun KoemJUNE 27 20241.5 K views

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយីហោ BYD ដែលជាអ្នកផលិតរថយន្ដអគ្គិសនីធំជាងគេលំដាប់ទី១នៅក្នុងប្រទេសចិន គ្រោងនឹងមកសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅមុននេះបន្ដិច។

B 1 (1)

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ដូច្នេះថា «...ព័ត៌មានមក ក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិននឹងគ្រោងមកដាក់ទុនដើម្បីរៀបចំផលិតរថយន្ដនៅកម្ពុជា នេះជាការជោគជ័យមួយ។ បងប្អូនដឹងហើយ BYD ធំ។ យើងមានក្រុមហ៊ុន Ford ក្រុមហ៊ុន Toyota ក្រុនហ៊ុន Hyundia។ ហើយថ្ងៃមុនឃើញដាក់ពីរមកទៀតដើម្បីស្នើសុំផលិតនៅស្រុកខ្មែរ»

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្ដលំដាប់ទី១ របស់ជប៉ុន ទើបនឹងបានសម្ដោធដាក់ឲ្យដំណើរការរោងចក្រដំឡើងរថយន្ដដំបូង របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច រ៉ូយ៉ាល់ ភ្នំពេញ មានតម្លៃប្រមាណជិត ៣៧ លានដុល្លារ។ ហើយវត្ដមានរោងចក្ររបស់ក្រុមហ៊ុន BYD នាពេលខាងមុខ ក៏នឹងជំរុញឲ្យកម្ពុជាមានរោងចក្ររថយន្ដកាន់តែច្រើនថែមទៀតផងដែរ៕

Side Page Byd Europe Image 2

Gettyimages 1716417169

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia