មកដឹងចំណុចពិសេសឡាន Bugatti ផ្លាកលេខកម្ពុជា​ តម្លៃខ្ទង់៤លាន$ មានតែ២០គ្រឿងលើលោក
Meng SonglyAUGUST 24 2022395 views

ឡានសេរីទំនើប BUGATTI CHIRON SPORT 110 ស្លាកលេខកម្ពុជា ដែលកំពុងល្បីលើបណ្តាញសង្គមខ្លាំង ក្រោយម្ចាស់ឡាននេះ យកទៅបើកបរនៅក្នុងប្រទេសថៃ គឺជាប្រភេទឡានដែលមានផលិតត្រឹមតែ ២០គ្រឿងគត់នៅលើពិភពលោក ជាមួយនឹងតម្លៃនៅលើទីផ្សារបរទេសខ្ទង់ ៤លានដុល្លារ។

យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនឡាន BUGATTI បានឱ្យដឹងថា ម៉ូឌែលថ្មី CHIRON SPORT 110 គឺជាប្រភេទរថយន្តទំនើប បំពាក់ដោយម៉ាស៊ីន Quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ៤៧៩សេះ ដែលអាចបើកក្នុងល្បឿនដល់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ ម៉ូឌែល CHIRON SPORT 110 ក៏បានបំពាក់តួខ្លួនប្រភេទកាបូន ហ្វាយបើ (Carbon fiber) រំលេចទឹកថ្នាំពណ៌ខៀវចាស់ ឬគេស្គាល់ថា Matt Steel Blue ឬ Steel Blue Carbon ភ្ជាប់ជាមួយយ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ ធ្វើឱ្យឡានមួយនេះ កាន់តែប្រណិតខ្លាំង។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឡានទំនើបៗ BUGATTI គឺជាក្រុមហ៊ុនផលិតឡានចាស់វស្សាជាងគេមួយរបស់បារំាង​ ដែលត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩០៩ មកម្ល៉េះ។ ហើយការបញ្ចេញឡានម៉ូឌែល CHIRON SPORT 110 នេះ គឺដើម្បីអបអរសាទរខួបលើកទី១១០ នៃការបង្កើតក្រុមហ៊ុនឡើង ៕

2019 Bugatti Chiron Sport 110 Ans Bugatti 02019 Bugatti Chiron Sport 110 Ans Edition 1Bugatti 2281y

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia