ល្បីថាបុស្បាមានភ្ញៀវពេញៗ! មកដឹងមូលហេតុធំៗ៣នៅពីក្រោយខ្នងយីហោ១នេះ ទៅដល់ណា ល្បីដល់ហ្នឹង
THATSORNA NOVMARCH 20 20233 K views

ជាទូទៅការចាប់ផ្តើមអាជីវកម្មគឺជារឿងដ៏លំបាកមួយ ប៉ុន្តែអ្វីដែលកាន់តែលំបាកជាងនេះទៅទៀតនោះគឺការធ្វើឱ្យអាជីវកម្មរស់ និងមានភ្ញៀវពេញៗ។ ពាក់ព័ន្ធនឹងបញ្ហានេះ សហគ្រិនស្ត្រី អ្នកស្រី អឿន ចាន់ឌី បានបង្ហើបពីមូលហេតុសំខាន់ៗចំនួន ៣ ជួយឱ្យអាជីវកម្មមានសុខភាពល្អ អាចទាញភ្ញៀវបានពេញៗ មិនថាទៅដល់ទីណា ល្បីមានភ្ញៀវនៅត្រង់ហ្នឹង។​

Photo 2023 03 20 12 53 17

ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកស្រី អឿន ចាន់ឌី ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកហាង បុស្បា ជួលសំលៀកបំពាក់បុរាណ បាននិយាយថា ក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្មនេះ អ្នកស្រី មិនសូវមានអតិថិជនច្រើនទេ ប៉ុន្តែបន្ទាប់ពីអ្នកស្រីបានអនុវត្តតាមគោលការណ៍សំខាន់ៗចំនួនបីនេះរួចមក ធ្វើឱ្យហាងរបស់អ្នកស្រីអាចទាក់ទាញអតិថិជនពេញៗហាងស្ទើរតែជារាល់ថ្ងៃ។ ដោយក្នុងនោះរួមមាន៖

១. ច្បាស់ផលិតផល ច្បាស់ទីតាំង៖ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា ទីតាំងមិនមែនចេះតែដៅៗនោះទេ បើដៅខុសស្មើរនឹងអាជីវកម្មស្លាប់ ហើយបើដៅត្រូវស្មើរជីវកម្មរស់។​ ជាក់ស្តែងហាងរបស់អ្នកស្រីផ្ទាល់ ជាប្រភេទហាងផ្តោតខ្លាំងទៅលើសម្លៀកបំពាក់បុរាណ ដូច្នេះហើយការជ្រើសទីតាំង ត្រូវតែជាទីតាំងណាដែលទាក់ទងនឹងវប្បធម៌ដូចគ្នា ដែលងាយស្រួលថតរូប ហើយថែមទាំងអាចជួយផ្សាព្វផ្សាយវប្បធម៌ខ្លួនតាមរយៈការស្លៀកពាក់ទៅកាន់ជនបរទេសដែលមកទស្សនាថែមទៀត។ ដូច្នេះហើយនៅពេលដែលយើងស្គាល់អំពីផលិតរបស់យើងច្បាស់ នោះយើងនឹងងាយស្រួលក្នុងការដៅទីតាំងឱ្យចំដូចគ្នា ហើយនៅពេលដែលយើងដៅចំ នោះអតិថិជនគោលដៅយើងក៏ងាយស្រួលចាប់ត្រូវដូចគ្នា។

Designa

 ២. តម្លៃ៖ អ្នកស្រីបានបន្តទៀតថា ដោយសារតែការពាក់ឈុតបុរាណនេះ មានការគាំទ្រខ្លាំងស្ទើរតែគ្រប់វ័យទាំងអស់ មិនថាក្មេង ឬចាស់នោះទេ ដូច្នេះហើយអ្នកស្រីបានកំណត់តម្លៃសមរម្យខ្លាំងមែនទែនសម្រាប់អ្នកដែលស្រលាញ់នឹងចូលចិត្តឈុតបុរាណ ពោលគឺក្នុងម្នាក់អ្នកស្រីបានកំណត់តម្លៃចាប់ពី២៥០០០រៀលឡើងទៅ ដែលមានការផ្តល់ជូនទាំងផាត់មុខ និងការតុបតែងសម្លៀកបំពាក់ ដែលវាពិតជាសមរម្យមែនទែន មិនថាចំពោះភ្ញៀវជាសិស្ស ឬនិសិត្សទេសុទ្ធតែអាចជួលបាន។

ត្រឡប់មកវិញ នៅពេលដែលយើង អាចកំណត់ទីតាំង អតិថិជនគោលដៅ និងតម្លៃសមរម្យទៀតនោះ ច្បាស់ណាស់ភ្ញៀវនឹងបាកមករកយើងជាមិនខាន។

324352443 496979119215223 7050036202104023285 N

៣. ផ្សាព្វផ្សាយ៖ ទាក់ទងទៅនឹងការផ្សាព្វផ្សាយនេះ បុស្បាបានផ្តោតខ្លាំងទៅលើកគុណភាព ការថតរូបស្អាតៗ វិឌីអូច្បាស់ ជាមួយម៉ូតសម្លៀកបំពាក់ជាច្រើនម៉ូដ ច្រើនជម្រើសងាយស្រួលក្នុងការជ្រើសរើស រួចបង្ហោះទៅលើ Tik TOK និង ហ្វេសប៊ុកផេករបស់ខ្លួន ដោយការធ្វើបែបនេះធ្វើឱ្យយីហោបុស្បាផ្ទុះការចាប់អារម្មណ៍ខ្លាំង​ ហើយភ្ញៀវភាគច្រើនគឺស្គាល់យីហោមួយនេះតាមរយៈការផ្សាព្វផ្សាយនេះឯង។

Designដ

ស្រ្តីដែលមានបេះដូងស្រលាញ់សម្លៀកបំពាក់ខ្មែររូបនេះ បានបន្តទៀតថា យើងមានទីតាំងល្អហើយ តម្លៃល្អហើយ​  តែបើយើងមិនប្រាប់ មិនផ្សាយធ្វើម៉េចទើបអតិថិជនស្គាល់បាននោះ ដូច្នេះការផ្សាព្វផ្សាយគឺជាចំណែកសំខាន់បំផុតមួយ ក្នុងការធ្វើឱ្យអជីវកម្មមួយរស់។

330156613 1351932982403141 4252707159641634254 N

សូមជម្រាប់ផងដែរថា សម្រាប់បងប្អូនដែលមានការចាប់អារម្មណ៍ចង់ជួលសម្លៀកបំពាក់បុរាណមិនថាបុរសឬស្រ្តីនោះទេ អាចធ្វើការទំនាក់ទំនងកក់ទុកមុខតាមរយះលេខទូរសព្ទ 086 53 65 89 ឬឆាតទៅកាន់ផេកផ្ទាល់ បុស្បាជួលឈុតបុរាណសាខាភ្នំពេញ និងសម្រាប់អ្នកសៀមរាបអាចធ្វើការទំនាក់ទំនងផេក បុស្បាជួលឈុតបុរាណ

Img 4375

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia