បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍លំនៅឋានសម្រាប់រស់នៅ និងសម្រាប់ធ្វើអាជីវកម្មនៅក្នុងរាជធានីភ្នំពេញជាច្រើនគម្រោង។ ក្នុងនោះមានមនុស្សជាច្រើនមានបំណងក្នុងការរស់នៅក្នុងគម្រោងបុរីមួយនេះ ដោយសារតែមានចំណុចពិសេសជាច្រើនដែលពួកគាត់ទទួលបាន។ ខាងក្រោមនេះគឺជាចំណុចពិសេសៗដែលមាននៅក្នុងគម្រោងបុរី ប៉េង ហួត ធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍និងមានទំនុកចិត្ដ៖
១- ស្ថិតនៅតំបន់សក្ដានុពល
គ្រប់គម្រោងបុរី ប៉េង ហួត ទាំងអស់នៅក្នុងរាជធានីភ្នំពេញគឺសុទ្ធតែត្រូវបានអភិវឌ្ឍន៍នៅតំបន់ដែលមានសក្ដានុពលបំផុត។ ជាក់ស្ដែងដូចជា គម្រោង ប៉េង ហួត បឹងស្នោរ ប៉េង ហួត ផ្លូវជាតិលេខ៦A ប៉េង ហួត ផ្លូវ៦០ម៉ែត្រ គឺសុទ្ធសឹងជាតំបន់ទីប្រជុំជន និងមានមនុស្សរស់នៅច្រើន ខណៈសេដ្ឋារចនាសម្ព័តក៏មានសម្បូរបែបដូចគ្នា។
២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ
នៅក្នុងគម្រោងបុរី ប៉េង ហួត ទាំងអស់ មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ សំណង់មានភាពរឹងមាំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។
៤- បរិក្ខាក្នុងគម្រោងសម្បូរបែបដែលគាំទ្រដល់ការរស់នៅ
ក្នុងគម្រោងមាននូវបរិក្ខាដ៏សម្បូរបែបដែលជួយដល់ការរស់នៅរបស់អតិថិជនកាន់តែងាយស្រួលដូចជា ផ្សារទំនើប ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារដ៏ធំ កន្លែងក្មេងលេង ទូរ ATM និងហាងកាហ្វេជាដើម។
៥- សុវត្ថិភាព និងផាសុកភាព
នេះគឺជាចំណុចសំខាន់សម្រាប់អតិថិជនដែលរស់នៅត្រូវការបំផុត។ នៅក្នុងគម្រោងមានសន្តិសុខយាមនៅច្រកចេញចូល មានការជិះល្បាត គម្រោងទាំងមូលមានរបងហ៊ុមព័ទ្ធ និងមានកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងគម្រោង ដែលជួយដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនអតិថិជនឱ្យមានភាពកក់ក្ដៅ បើទោះបីជាត្រូវបិទទ្វាផ្ទះទៅធ្វើកាងារ ប្រកបរបរ ឬធ្វើដំណើរទៅឆ្ងាយច្រើនថ្ងៃក្ដី៕