អភិវឌ្ឍនខ្លួនផង! សេដ្ឋី Bill Gates ព្រមានថា១០ឆ្នាំទៀត AI នឹងជំនួសការងារ២នេះដែលសង្គមត្រូវការបំផុត
Toeuy HongMARCH 27 20252.5 K views

សេដ្ឋី Bill Gates ដែលជាមនុស្សចូលចិត្តព្យាករពីអតនាគតបានលើកឡើងថានៅ១០ឆ្នាំខាងមុខទៀតបច្ចេកវិទ្យាAI នឹងអាចជំនួសកិច្ចការងារជាច្រើនដែលមនុស្សកំពុងធ្វើ ហើយក្នុងនោះដែរAI នឹងអាចជំនួសការងារជាវេជ្ជបណ្ឌិតនិងគ្រូបង្រៀនទៀតផង។

 

នៅក្នុងបទសម្ភាសន៍ជាមួយCNBC ក្នុងកម្មវិធី The Tonight Show លោក Bill Gates បានឲ្យដឹងថាជាមួយនឹងAI ក្នុងរយៈពេល១០ឆ្នាំទៀតវាកាន់តែទូលំទូលាយពោលគឺ AI អាចធ្វើជាអ្នកប្រឹក្សាផ្នែកឱសថនិងសុខាភិបាលបានយ៉ាងល្អនិងធ្វើជាអ្នកប្រឹក្សានិងបង្រៀនបានយ៉ាងអស្ចារ្យទៀតផង។

 

លោកបានឲ្យដឹងទៀតថាពិភពលោកនឹងចូលដល់យុគសម័យថ្មីមួយដែលហៅថា” សេរីភាពនៃបច្ចេកវិទ្យា” ដែលឥទ្ធិពលនៃAI នឹងចូលមកក្នុងជីវិតរបស់យើងគ្រប់បែបផែននៃជីវិតដោយក្នុងនោះ AI នឹងអភិវឌ្ឍនលើឱសថនិងរោគវិនិច្ឆ័យ។

 

សេដ្ឋីវ័យ៦៩ឆ្នាំរូបនេះថាវត្តមានរបស់ AI គឺផ្ដល់បទពិសោធន៍អស្ចារ្យហើយក៏គួរឲ្យខ្លាចបន្តិចដែរខណៈវាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្ដែលោកនៅតែមានសុទិដ្ឋិនិយមចំពោះAI  ព្រោះវាអាចផ្ដល់ឲ្យមនុស្សយើងនូវការព្យាបាលដ៏អស្ចារ្យសម្រាប់ជំងឺកាចសាហាវ   ផ្ដល់នូវនិវានិវត្តន៍ដំណោះស្រាយនៃការផ្លាស់ប្ដូរអាកាធាតុ និងផ្ដល់នូវគុណភាពអប់រំខ្ពស់សម្រាប់មនុស្សគ្រប់គ្នា។

 

គួរបញ្ជាក់ផងដែរវត្តមាននៃAI ក៏ធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអាជីពការងារក្នុងវិស័យមួយចំនួនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ធនាគារ DBS Group ដែលជាធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្រកាសថា នឹងកាត់បន្ថយមុខតំណែងប្រមាណ ៤,០០០ ក្នុងរយៈពេលបីឆ្នាំខាងមុខ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia