ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយនឹងអាជីវកម្មគ្រប់ខ្នាតទាំងអស់នៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលដែលម្ចាស់អាជីវកម្មខ្វះទុនពួកគេអាចពឹងពាក់លើវិស័យធនាគារបាន។ ប៉ុន្តែ Business Cambodia សូមជម្រាបប្រិយមិត្តឱ្យដឹងដែរថា មិនមែនសម្រាប់តែម្ចាស់អាជីវកម្ម មនុស្សធម្មតាទូទៅរក៏អាចខ្ចីលុយធនាគារសម្រាប់ដោះស្រាយបញ្ហាបន្ទាន់បានដែរ។
ខាងក្រោមនេះជាធនាគារ ធំៗចំនួន៤ ដែលអាចផ្ដល់កម្ចីបន្ទាន់មានទំហំដល់ទៅ៣ម៉ឺនដុល្លារ ជូនលោកអ្នកដោយមិនទាមទារទ្រព្យបញ្ចាំ អមជាមួយការប្រាក់ទាប រួមទាំងលក្ខខណ្ឌងាយស្រួល ខ្ចីឆាប់បាន។
១. ធនាគារ ជីបម៉ុង
- ទំហំកម្ចី៖ រហូរដល់ ៣ម៉ឺនដុល្លារ
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ រហូតដល់ ៥ឆ្នាំ
- លក្ខខណ្ឌ៖ គ្មានទ្រព្យបញ្ចាំ អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។ គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ។
- លេខទំនាក់ទំនង៖ ០៨១ ៨១១ ៩១១
២. ធនាគារ ព្រីន
- ទំហំកម្ចី៖ រហូតដល់ ២៥,០០០ដុល្លារ
- អត្រាការប្រាក់៖ ១៥%ក្នុង១ឆ្នាំ
- រយៈពេលកំណត់៖ រហូតដល់ ៣ឆ្នាំ
- លក្ខខណ្ឌ៖ គ្មានទ្រព្យបញ្ចាំអាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។ គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ។
- លេខទំនាក់ទំនង៖ ១៨០០ ២០ ៨៨៨៨
៣. ធនាគារ អេស ប៊ី អាយ លី ហួរ
- ទំហំកម្ចី៖ រហូតដល់ ១ម៉ឺនដុល្លារ
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ រហូតដល់ ២ឆ្នាំ
- លក្ខខណ្ឌ៖ គ្មានទ្រព្យធានាអាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។ គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ។
- លេខទំនាក់ទំនង៖ ០២៣ ៩៨០ ៨៨៨
៤. ធនាគារ ប្រេដ
- ទំហំកម្ចី៖ រហូតដល់ ១៥,០០០ដុល្លារ
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ ៦ខែទៅ៣ឆ្នាំ
- លក្ខខណ្ឌ៖ គ្មានទ្រព្យធានា អាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។ គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ។
- លេខទំនាក់ទំនង៖ ១៨០០ ២០ ១២៣៤/ ០២៣ ៩៩៩ ២២២
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ សូ សុខលី