កម្មវិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន BEAR Cambodia
Sopheak PichAUGUST 15 2022

កាលពីថ្ងៃល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន BEAR Cambodia ដែលជាក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនទៅលើផ្នែកគ្រឿងអេឡិចត្រូនិចខ្នាតតូច និងឧបករណ៍ឆ្លាតវៃជាច្រើនមុខបានបើកសម្ពោធជាផ្លូវការនូវសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមអធិបតីភាពរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី ថៃហួរ អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏ដូចជាវត្តមានរបស់អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុន BEAR Cambodia យ៉ាងច្រើនកុះករ។

Photo 2022 08 15 15 14 14

Photo 2022 08 15 15 14 24នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាដំបូងនេះ ក៏មានពិធីកាត់ខ្សែបូ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបរបស់ ក្រុមហ៊ុន BEAR Cambodia។ ហើយឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រី ថៃហួរ
 អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia
ក៏បានធ្វើការថ្លែងសន្ទរកថាដើម្បីជាការស្វាគមន៍បើកកម្មវិធី

ក៏ដូចជាបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបាននាំយកផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗទាន់សម័យមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការទៅកាន់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាជាប្រទេសដែលកំពុងមានសក្តានុពល និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះលើវិស័យបច្ចេកវិទ្យា និងសម្ភារប្រើប្រាស់ផ្ទះបាយទំនើបៗ ។

គួរបញ្ជាក់ផងដែរថា  ក្រុមហ៊ុន BEAR Cambodia គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ក្នុងផ្ទះបាយ គ្រឿងអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈសម្រាប់ទារក ដូចជាឆ្នាំងដាំបាយ ឆ្នាំងស៊ុបអគ្គីសនី ម៉ាស៊ីនអាំងសាច់ ម៉ាស៊ីនកម្តៅ កង្ហាអគ្គីសនី ម៉ាស៊ីនបូមធូលី ម៉ាស៊ីនកៀបសក់ កញ្ចក់អគ្គីសនីសម្រាប់ផាត់មុខ ម៉ាស៊ីនសម្លាប់មេរោគ និងម៉ាស៊ីនកម្តៅដបទឹកដោះគោទារកជាដើម ដែលមានការរចនាឡើងបែបទាន់សម័យ មានភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យ។

Photo 2022 08 15 15 14 17

Photo 2022 08 15 15 14 33

Photo 2022 08 15 15 14 50

Photo 2022 08 15 15 14 46

Photo 2022 08 15 15 14 20

Photo 2022 08 17 11 32 52ជាពិសេសនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន BEAR Cambodia ក៏មានការផ្តល់ជូនដ៏ពិសេសអស្ចារ្យបញ្ចុះតម្លៃ 20% ថែមទៀតផង។ លោកអ្នកអាចអញ្ជើញទៅទស្សនាហាងដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 24B ផ្លូវ2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 565 777 ឬចូលទៅកាន់គេហទំព័រហ្វេសបុក BEAR CAMBODIA

Photo 2022 08 15 15 14 41

Photo 2022 08 15 15 14 37

Photo 2022 08 15 15 14 10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia