អភិបាលក្រុងបាងកក ចេញបញ្ជាក់ទាក់ទងហេតុការណ៍រលំបាក់ស្ពានអាកាស ដែលផ្ដាច់.ជីវិតមនុស្ស២នាក់
Srey NuthJULY 11 2023372 views

កាលពីថ្មីៗស្ពានអាកាស​មួយកន្លែងនៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ បានបាក់រលំ ដោយហេតុការណ៍បណ្ដាលឲ្យមនុស្សជាង៨នាក់បានរងរបួស និង២នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosodenglish ។

Chadchart Collapse1

ក្នុងនោះដែរលោក Chadchart Sittipunt អភិបាលក្រុងបាងក បានឲ្យដឹងថាមូលហេតុ​ពិត​នៃ​គ្រោះថ្នាក់​នេះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​មិនមែន​មក​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឡើយ ។

លោកក៏បានបន្ថែមថា រឿងនេះមិនគួរកើតឡើងក្នុងអំឡុងពេលដំណើរការសាងសង់ទេ។ ភាពមិនប្រក្រតីអាចកើតមានឡើងបន្ទាប់ពីគ្រឹះត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងស្រទាប់ខ្សាច់។ វាត្រូវបានសន្មត់ថានេះបណ្តាលមកពីអស្ថិរភាពនៃសំណង់។ យើងរំពឹងថាផ្នែកដែលបង្គោលត្រូវបានខូចនឹងផ្ទុកលើសទម្ងន់

គួរបញ្ជាកផហដែរថា ស្ពានដែលបានបាក់ខាងលើគឺស្ថិតនៅក្នុង​ស្រុក Lat Krabang ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ។ ស្ពាននេះគឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវហាយវេក្នុងគោលបំណងសម្រួលចរាចរណ៍ដែលកកស្ទះខ្លាំងក្នុងទីក្រុង៕​

Collapse5

Collapse1

អត្ថបទដោយ៖ ឌឿក ស្រីនុត

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia