រាល់ដងនាំកូនទៅតែកន្លែងមនុស្សធំសាកនាំកូនៗទៅពិព័រណ៌កម្សាន្តកូនក្មេងធំជាងគេនៅកោះពេជ្រម្តងមើលម៉េចវិញ?
Daneth MechAPRIL 13 2024

ត្រឹមរយៈពេល15ថ្ងៃ "កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេង" ទទួលបានដៃគូសហការទិញស្តង់រហូតដល់ទៅ 80% ក្នុងនោះ10%ជាស្តង់មកពីបរទេស ហើយសម្រាប់ស្តង់អាហារនិងភេសជ្ជៈពេញបាត់ទៅហើយ។ អ្នករៀបចំពិព័រណ៌កុមារដ៏ធំបំផុតនៅប្រទេសកម្ពុជានេះបានអោយដឹងថា កត្តាដែលធ្វើឲ្យពួកគេទទួលបានដៃគូសហការលឿនយ៉ាងនេះក៏ដោយសារតែពួកគេបានដាក់បញ្ចូលនូវកម្មវិធីសប្បាយៗ ប្លែកៗ ដ៏ច្រើនសម្បូរបែបទៅក្នុង កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង ហើយអ្វីដែលពិសេសនោះគឺពិព័រណ៌ដ៏ធំនេះ នឹងធ្វើលើផ្ទៃដីរហូតដល់១មុឺនម៉ែត្រការ៉េ ហើយ អ្នកចូលរួមមិនតិចជាង៨មុឺននាក់ឡើយ ទាំងអស់នេះហើយជាអ្វីដែលដៃគូសហការរបស់ពួកគេចង់បានដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផល  ឬសេវាកម្មរបស់ពួកគេ។

Photo 2024 04 13 09 11 26

អ្នករៀបចំពិព័រណ៌ក៏បានបន្ថែមទៀតថា រឿងសំខាន់នៅក្នុង កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង គឺធ្វើយ៉ាងណាឲ្យអ្នកចូលរួមសប្បាយរីករាយ ហេតុនេះហើយទើបពួកគេមិនសំចៃដៃក្នុងដាក់បញ្ចូលនូវកម្មសប្បាយៗ ប្លែកៗជាច្រើនដូចជា៖ 
- ល្បែងកម្សាន្តជំនួយបញ្ញាចំនួន 100មុខ និងឈ្នះរង្វាន់ពីការលេង
- ការលក់ម្ហូបអាហារដែលកូនៗចូលចិត្ត
- កន្លែងអង្គុយញាំអាហារតាមបែបបោះជុំរុំលក្ខណៈគ្រួសារ
- ការសម្តែងសមត្ថភាពពិសេសរបស់កុមារ
- តុក្កតាធំៗរាប់សិបតួរអង្គថតរូបជាមួយ ដើរចែក នំ ទឹក និងអំណោយដោយឥតគិតថ្លៃ
- ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាធំៗជារៀងរាល់ថ្ងៃ
- ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ
- ដំណើរផ្សងព្រេងក្នុងសួនរូបថតដើម្បីរុករករូបថតខ្លួនឯង
- ការផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ 3គ្រឿង និងរង្វាន់ជាច្រើនទៀត
- ការពិគ្រោះជំងឺដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេស 
 ⁃ កម្មវិធីធ្វើអោយភ្ញាក់ផ្អើលជាច្រើនទៀតសម្រាប់អ្នកចូលរួម ពិសេសកុមារ

Photo 2024 04 13 09 11 37

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេងនេះមិនត្រឹមតែមហាជនអាចចូលរួមដោយសេរីដោយឥតគិតថ្លៃប៉ុណ្ណោះ ថែមទាំងជិះតុកៗមកកាន់ពិព័រណ៌នេះក៏ឥតគិតថ្លៃដែរ។

អ្នករៀបចំកម្មវិធី បេប៊ីអោតឡេត (Baby Outlet) ជឿជាក់ថាអ្នកចូលរួមទាំងអស់ជាពិសេសកូនៗតូចៗនឹងទទួលបានភាពសប្បាយរីករាយនៅក្នុងថ្ងៃពិសេសរបស់ពួកគេ និងចងចាំក្នុងចិត្ត ដក់ជាប់ក្នុងបេះដូងជាក់ជាពុំខាន។ 

សម្រាប់ព័ត៌មានជួលស្តង់៖ លោក ស៊ន ចន្នាក់
លេខទូរស័ព្ទ៖ 099 622 822 / 015 622 822 ឬតាមដានព័ត៌មានតាមផេកផ្លូវការ៖ Children’s Day Fun Fair

1.template Booth Updated 11.04.2024 02 (2)

Photo 2024 04 13 09 11 42

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia