ភ្ញៀវប្រៀបដូចជាអ្នកជំងឺ រីឯការឆ្លើយតបទៅកាន់ភ្ញៀវ វាប្រៀបដូចជាថ្នាំ បើយើងដាក់ថ្នាំមិនល្អអ្នក ជំងឺក៏មិនបាត់ដែរ វាមិនខុសពីភ្ញៀវសួរ ហើយមិនទិញនោះទេ ភ្ញៀវភាគច្រើនចូលចិត្តសួរថា How much ឬផលិតផលនេះតម្លៃប៉ុន្មាន ?សំណួរទាំងនេះតែងតែឃើញកើតមានចំពោះអ្នកលក់ស្ទើរតែ គ្រប់គ្នា ចុះហេតុអ្វីបានជាភ្ញៀវចូលចិត្តបែបនេះ ហើយបើយើងជាអ្នកលក់ធ្វើបែបណាមិនសូវជួបបញ្ហា មួយនេះ?
ទន្ទឹមនឹងនេះដែរ បើតាមការលើកឡើងរបស់លោក នេន សុធី ដែលជាម្ចាស់ស្នាដៃសៀវភៅអាត់បី និងសៀវភៅផ្កាយប្រាំ បានលើកទឹកចិត្តឱ្យអ្នកលក់កុំខឹងភ្ញៀវ ប្រសិនជាចង់ក្លាយជាអ្នកលក់ដែលអាចទាញចំណូលខ្ពស់។ ខាងក្រោមនេះគឺជាចំណុចសំខាន់ខ្លះៗ ដែលអាចជួយអ្នកលក់គួរស្វែងយល់ពីអ្នកទិញឱ្យបានច្រើន ៖
មានអ្នកលក់មួយចំនួន ពួកគាត់មិនសូវចិត្តធ្ងន់ប៉ុន្មានឡើយ គ្រាន់តែភ្ញៀវសួរតិចតួច ហើយដើរចេញមិនទាន់ផុតផង នាំគ្នាជេរភ្ញៀវពីក្រោយខ្នង ជួនកាលជេរគ្នា តាមបណ្តាញសង្គមផ្សេងៗក៏មានដែរ ធ្វើបែបនេះទាំងអស់គ្នាមិនត្រឹមតែខាតភ្ញៀវនោះទេ តែបាត់បង់ ទំនុកចិត្តចំពោះមនុស្សជុំវិញខ្លួនថែមទៀតផង ។
ជាអ្នកលក់អ្នកត្រូវគិតថាភ្ញៀវទិញមិនទិញវាជារឿងលុយនៅក្នុង ហៅប៉ៅរបស់ភ្ញៀវ យើងមិនអាចបង្ខំពួកគាត់បានឡើយ តែអ្វីដែលយើងអាចធ្វើបាននោះគឺ ចងមិត្ត ប្រសើរជាងចងសត្រូវ ពោលគឺរាប់អាន រួសរាយរាក់ទាក់ដាក់គាត់នៅថ្ងៃក្រោយទៀត ថ្ងៃណាមួយគង់តែចូលតូប ឬទិញតាមអនឡាញផលិតផលរបស់យើងទេ ។
២. កំណត់បញ្ហារបស់ភ្ញៀវ
នៅពេលដែលភ្ញៀវសួរតម្លៃភ្លាម យើងជាអ្នកលក់សូមកុំទាន់ធ្វើការ ប្រាប់តម្លៃភ្ញៀវភ្លាមៗ ប្រសិនបើអ្នកមិនចង់ជួបបញ្ហាភ្ញៀវសួរហើយមិនទិញ ។ ភ្ញៀវសួរពីផលិតផល របស់យើងមានន័យថា ពួកគាត់បានចាប់អារម្មណ៍ទៅនឹងផលិតផលរបស់យើងបាត់ទៅហើយ ដូច្នេះរឿងដែលទាំងអស់គ្នាត្រូវតែធ្វើនោះគឺ ត្រូវសួរពីបញ្ហារបស់គាត់ ឬការចង់បានរបស់គាត់វិញ ។
ឧទាហរណ៍ថាអ្នកទាំងអស់គ្នាជាអ្នកលក់ម្សៅលាបមុខ ភ្ញៀវឆាតមកសួរពីតម្លៃម្សៅលាបមុខ How much ? រឿងដែលទាំងអស់ គ្នាត្រូវធ្វើនោះគឺ សួរគាត់ថាតើគាត់កំពុងតែមានបញ្ហាអ្វី មុខឡើងមុន ឬគាត់ចង់អោយស្បែកមុខសភ្លឺរលោង? ធ្វើបែបនេះហើយទើបទាំងអស់គ្នាអាចក្តាប់ឱកាសនិងភាគរយ លក់បានច្រើន ។
៣. មិនបង្ខំភ្ញៀវ
អ្នកនឹងបាត់បង់ភ្ញៀវ ព្រោះថាអតិថិជនអាច មានអារម្មណ៏ភ័យព្រួយ ហើយគិតថាយើងលក់ផលិតផលបោកប្រាស់។ បើទាំងអស់គ្នាកំពុងតែ ជាអ្នកលក់ ព្យាយាមបង្ហាញអោយភ្ញៀវឃើញថា បើមិនទិញពេលនេះពួកគេនឹងខាត ហើយស្តាយ នៅថ្ងៃក្រោយជាពុំខាន ធ្វើបែបនេះទាំងគេទាំងយើងអាច នឹងធ្វើការពិចារណាម្តងទៀត នៅការទិញផលិតផលនោះ៕