រកស៊ីឱ្យមានក្បួន បើចង់មាំមួនឱ្យស្ងួនចំណី! សម្តីជាមាសជាពេជ្រ បើខ្ជាក់មិនប្រយ័ត្នបាត់ប្រយោជន៍។ ជាការពិតណាស់ ការរកស៊ីជួញដូរតម្រូវការប្រាស្រ័យទាក់ទងគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការពាំនាំនូវអតិថិជនឱ្យមានជំនឿចិត្តចំពោះការធ្វើអាជីវកម្មរបស់ខ្លួន។
សិល្បៈការបញ្ចុះបញ្ចូល គឺជាវោហាសាស្រ្តដែលមនុស្សភាគច្រើនគិតថាវាជាជំនាញទន់ សង្កត់ឱ្យធ្ងន់ សិល្បៈនៃការចរចានេះត្បិតតែជាជំនាញតូចតាច ប៉ុន្តែត្រូវបានគេប្រើប្រាស់ជិត២ពាន់ឆ្នាំមកហើយក្នុងការអន្ទងចិត្តមនុស្ស។ តើអ្វីទៅជាគុណតម្លៃនៃវប្បធម៌សន្ទនាក្នុងក្បួនអាជីវកម្មសេ្តចឥន្រ្ទីទស្សនវិទូអារីស្តូត?
ក្នុងបរិបទនៃការជជែកណាមួយអ្នកគួរតែស្វែងយល់ថាបុគ្គលនោះចូលចិត្តអ្វី មានបុគ្គលលក្ខណៈបែបណានោះអ្នកងាយនិងស្វែងយល់អំពីការរៀបចំសំនួនពាក្យ រៀបចំសាច់រឿង បង្កើតបរិយាកាសទៅតាមនិន្នាការនៃបុគ្គលរូបនោះ។
២.បង្ហាញហេតុផល ហេតុអ្វីគំនិតអ្នកសំខាន់ ឬគេត្រូវតែចាប់អារម្មណ៍
បន្ទាប់ពីស្គាល់អំពីអត្តចរិតហើយហេតុផលជាបញ្ហាចម្បងក្នុងការចាប់យកឱកាសដើម្បីទាញអារម្មណ៍របស់គេ។ ដូច្នេះការបង្ហាញគំនិតគោលៗរំលេចវាឱ្យទៅជាចំណុចសំខាន់ បើអាចព្យាយាមធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគំនិតរបស់ដៃគូរសន្ទនា នោះគំនិតរបស់អ្នកនិងក្លាយទៅជាទីចាប់អារម្មណ៍របស់ពួកគេ ពោលគឺបញ្ចូលអារម្មណ៍ពួកគេចូលទៅក្នុងសាច់រឿងរបស់អ្នក។
៣. ព្យាយាមនិយាយឱ្យខ្លីខ្លឹមចំគោលដៅ
សម្តីមួយម៉ាត់ចាំមួយជីវិត! និយាយឱ្យងាយយល់ស្រួលស្តាប់ ចំគោលដៅ វាស់ស្ទង់តម្រូវការនៃអ្នកស្តាប់ថាគេចង់ទទួលបានអ្វីពីអ្នកហើយស្រមៃបន្តិចថាគេអាចទទួលបានអ្វីបន្ទាប់ពីកិច្ចសន្ទនាមួយនោះ៕
អត្ថបទដោយ៖ ពីង ជូអេង ( ត្រជៀកកាំ )