ចំណូល៣ផ្លូវ! លោក ហេង ឆាយ ច្នៃដីជាប់ជើងភ្នំ ដាំដំណាំច្រើនប្រភេទ មិនប្រើជីគីមី អាចលក់បានថ្លៃ
Ping Chou EngJULY 13 20232 K views

បងប្អូនភាគច្រើនប្រហែលជាចូលចិត្តការធ្វើដំណើរកម្សាន្ត បន្ធូរភាពតានតឹងនៅជាមួយធម្មជាតិ មានទេសភាពត្រជាក់ភ្នែក ដីដែលសម្បូរទៅដោយដំណាំហូបផ្លែល្អៗហើយមែនអត់? ដូច្នេះថ្ងៃនេះដែរយើងសូមនាំឱ្យបងប្អូនមកស្គាល់កសិដ្ឋានខ្មែរមួយកន្លែងស្ថិតនៅតំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ Aries Farm ច្នៃដីជាប់ជើងភ្នំ ដាំដំណាំហូបផ្លែ មិនប្រើគីមី ដែលមាន លោក​ ហេង ឆាយ ជាអ្នកគ្រប់គ្រង។

Photo 2023 07 13 17 56 54

Photo 2023 07 13 17 57 41

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ហេង ឆាយ បានឱ្យដឹងថាកសិដ្ឋាន Aries Farm ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ​លើផ្ទៃដី២០ហិចតា ដែលពីមុនឡើយជាដីទំនេរជាប់ជើងភ្នំវល្លិ៍ជាព្រំប្រទល់រវាងខេត្តកែប-កំពត។ បច្ចុប្បន្ននេះចម្ការខ្មែរមួយនេះ​ អាចច្នៃចំណូល៣ផ្លូវតាមរយៈការដាំដំណាំលក់បោះដុំនិងរាយ ចិញ្ចឹមសត្វយកសាច់លក់ និងអាចទាញភ្ញៀវមកលេងបេះផ្លែឈើហូបខ្លួនឯងផ្ទាល់ដៃ។

សហគ្រិនបេះដូងអ្នកចម្ការរូបនេះបានលម្អិតថា នៅក្នុងចម្ការរបស់លោកមានដំណាំផ្លែត្របែកពូជដូនតានៅតំបន់ភ្នំវល្លិ៍ចំនួន៥០០០ដើម ដែលជាដំណាំងាយស្រួលមើលថែជាងគេ និងអាចប្រមូលផលបានពេញ១ឆ្នាំ។ ដោយឡែកចំពោះការទាញចំណូលវិញ លោកអាចបោះដុំឱ្យភ្ញៀវតាមផ្សារធំៗ យកទៅលក់បន្ត និងមានភ្ញៀវមកលេងក្នុងចម្ការផ្ទាល់ហើយបេះហូបផ្ទាល់ដៃដែលមានតម្លៃត្រឹម៨០០០រៀល​ប៉ុណ្ណោះក្នុង១Kg។

Img 7505

ចំពោះដំណាំជាច្រើនប្រភេទទៀត ដាំលើដីតែ១ជាមួយគ្នា ដូចជា ផ្លែផាសិន ខ្នុរការ៉ុត ក្រូចថ្លុង ផ្លែស្វាយ និងជាពិសេសពូជម្រេចកំពតGIស្តង់ដារអឺរ៉ុប ចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ៣២ ប្រទេសដែលកំពុងចរាចរណ៍នៅទីផ្សារអ៊ឺរ៉ុបយ៉ាងផុសផុលថែមទៀត។

ក្រៅពីការធ្វើដំណាំចម្ការរបស់លោកអាចទាញផលបានពីការចិញ្ចឹមសត្វ ដូចជាជ្រូក មាន់ស្រុកដើម្បីយកសាច់ មាន់ពូជលំអរ ដែលជួយបន្ថែមសម្រស់ឱ្យកសិដ្ឋានរបស់លោកកាន់តែមានភាពទាក់ទាញប្រៀបដូចស្រីក្រមុំព្រហ្មចារីនាតំបន់អេកូទេសចរណ៍ភ្នំវល្លិ៍​នេះ។

Img 0375

Img 4546

លើសពីនេះទៀត​បទពិសោធន៍ក្នុងការទទួលភ្ញៀ​វទេសចរណ៍របស់កសិដ្ឋានលោកគឺតែងមានក្រុមហ៊ុនជាច្រើននាំបុគ្គលិកទៅធ្វើទស្សនៈកិច្ចការងារ ក្រុមនិស្សិតបុគ្គលិកអង្គការចុះទៅធ្វើកម្មសិក្សា​ ថែមទាំងមានភ្ញៀវបរទេស​ និងភ្ញៀវជាតិជាច្រើនចូលទៅបេះនិងទិញផ្ទាល់ដល់ចម្ការ នាំភ្ញៀវឡើងភ្នំមើលទេសភាព ទោះជាពេលនេះលោកមិនទាន់រៀបចំជាលក្ខណៈ Resort ឱ្យបានរួចរាល់ក្តី​ តែលោកអាចទទួលភ្ញៀវបានដោយរលូន ដែលនេះជាផ្នែកមួយជួយឱ្យការលក់របស់លោកកើនឡើងបានមួយកម្រិតទៀត។

Img 0223 (2)

គួរជម្រាបផងដែរថាកសិដ្ឋាន Aries Farm​ ក៏ជាចម្ការដែលដើរតួនាទីប្រមូលទិញម្រេចកំពតពីកសិករនិងនាំចេញទៅទីផ្សារអ៊ឺរ៉ុបផងដែរ។​ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់ Facebook Page របស់ Aries Farm ឬទំនាក់ទំនងទូរស័ព្ទលេខ 012 330 779 / 016 606 755 ដើម្បីទិញឬបើកការកក់ទុកមុនអាចទៅលេងនៅទីនោះផងដែរព្រោះចំនួនមានកំណត់៕

ទស្សនាវីដេអូលម្អិតទេសភាពក្នុងចម្ការ Aries Farm

Img 9637

សរសេរដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia