នៅតែផ្ទះក៏រៀនបាន! នេះជា App ១របស់ខ្មែរ មានបង្រៀនជំនាញចំណូលខ្ពស់ជាច្រើនតាមអនឡាញដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខFEBRUARY 13 20242.2 K views

ចំពោះបងប្អូនដែលចង់រៀនជំនាញចំណូលខ្ពស់ តែពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀននៅក្នុងសាលាលេងពិបាកទៀតហើយ ព្រោះនាពេលនេះមាន App មួយរបស់កូនខ្មែរដែលមានឈ្មោះថា OneSala ជាប្រភេទផ្លេតហ្វមប្រមូលផ្ដុំដោយ វីដេអូមេរៀនល្អៗ ជាច្រើនដូច្នេះបងប្អូនអាចចូលទៅរៀនដោយឥតគិតថ្លៃបាន។ 

ចំពោះ App OneSala នេះដែរ គឺមានការប្រមូលផ្ដុំដោយ វីដេអូមេរៀនល្អៗ ដូចជាឌីហ្សាញ គូរប្លង់ សរសេរកូដ ភាសា និងមេរៀនល្អៗជាច្រើនទៀតស្ថិតក្នុង App នេះតែមួយបែបនេះសម្រាប់បងប្អូនដែលចង់រៀននៅផ្ទះផ្ទាល់មិនជាបញ្ហាទៀតឡើយអាចដោនឡូត App នេះទុកហើយហើយអាចជ្រើសរើសជំនាញណាមួយដែលបងប្អូនចង់រៀនបាន។

២៤

គួរបញ្ជាក់ថា App OneSala នេះមានវគ្គសិក្សាជាច្រើន បង្រៀនដោយគ្រូឯងទេសច្បាស់លាស់គ្រប់កម្រិតថ្នាក់ តួយ៉ាង Language, Business, Web Development, Network & Security, Mobile Development, ជាដើម។ សម្រាប់វគ្គសិក្សាក្នុង App OneSala នេះយើអាចរៀនតាមវីដេអូមួយចំនួនដោយឥតគិតថ្លៃ និងវីដេអូជាច្រើនទៀត តម្រូវឱ្យបង់ថ្លៃសិក្សាក្នុងតម្លៃមួយសរម្យ ប៉ុន្តែជំនាញទាំងនោះ ពេលរៀនចេះគឺអាចស្វែងរកចំណូលបានខ្ពស់ ឧទាហរណ៍ជំនាញឌីហ្សាញ ឬគូរប្លង់ជាដើម។ ចង់បាន App នេះ អាចទាញយកបាន ទាំងនៅលើ App Store និង Play Store៕ 

២១

អត្ថបទ៖ Leak

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia