Mayura ជាទីផ្សារឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានលក់ផលិតផលជាច្រើនម៉ឺនមុខ ជាមួយតម្លៃសមរម្យនិងមានកម្មវិធីបញ្ចុះតម្លៃជារៀងរាល់ថ្ងៃ។
ចំពោះ Mayura គឺជាវេទិកាទីផ្សារឌីជីថលលើកម្មវិធីទូរស័ព្ទដៃ ដែលជួយសម្របសម្រួល និងតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់ ប្រកបដោយទំនុកចិត្ត និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ហើយបច្ចុប្បន្ននេះ ទីផ្សារឌីជីថល Mayura មានតាំងបង្ហាញនិងលក់ផលិតផលជាច្រើនដូចជា គ្រឿងថែទាំសម្រស់និងសុខភាព អាហារបំប៉ននិងអាហារូបត្ថម្ភផ្នែកកីឡា គ្រឿងអេឡិចត្រូនិក គ្រឿងផ្ទះបាយ ផលិតផលថែរក្សាទារក រួមនឹងផលិតផលដទៃជាច្រើនមុខទៀត។
អតិថិជនជាច្រើនបានជ្រាបហើយថា Mayura ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២០ មកម្លេះ ហើយចំណុចខ្លាំងដែលធ្វើឱ្យ Mayura ទទួលបានសន្ទុះគាំទ្រយ៉ាងច្រើនកន្លងមកគឺដោយសារ ផលិតផលថែរក្សាសម្រស់ និងសុខភាព។ ក្រោយមកទៀត Mayura ក៏បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សលើប្រភេទផលិតផលផ្សេងៗទៀត រួមមានផលិតផលថែរក្សាទារក និងកុមារ ហើយសម្រាប់ផលិតផលអេឡិចត្រូនិចនេះទៀតសោត ក៏ជាចំណែកមួយដែលធ្វើឱ្យ Mayura កាន់តែជោគជ័យមួយកម្រិតបន្ថែមទៀតនា ពេលមួយរយៈចុងក្រោយនេះផងដែរ។
ជាមួយគ្នានោះដែរ ដើម្បីលើកកម្ពស់ចក្ខុវិស័យរបស់ Mayura នឹងជម្រុញការយល់ដឹងអំពីផលិតផល និងសេវាកម្មរបស់ Mayura នៅក្នុងទីផ្សារឌីជីថល Mayura ក៏បានបង្ហាញអំពីការប្រារព្ធទិវាដល់សិទ្ធិនារីអន្តរជាតិ ៨មីនា ខាងមុខដែលទិវានេះទៀតសោត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងគោលដៅ បេសកកម្ម អត្តសញ្ញាណ ជាពិសេសជាមួយផលិតផលចំបងរបស់មយូរា (Mayura) ដែលទទួលបានការគាំទ្រកន្លងមកគឺផលិតផលផ្នែកសុខភាព សម្រស់ និងគ្រឿងសម្អាង។
ចំពោះចំណុចពិសេស៦ ដែលធ្វើឱ្យ Mayura ក្លាយជាទីផ្សារឌីជីថែលដែលទាក់ទាញអតិថិជនឱ្យនឹកឃើញជ្រើសរើស Mayura មុនគេ គឺដោយសារ៖
១. ជាកម្មវិធីទូរស័ព្ទដៃដែលងាយស្រួលប្រើនិងមានមុខងារស្វែងរកផលិតផលនានាបានយ៉ាងងាយ
២. មានផលិតផលជាច្រើនមុខច្រើនប្រភេទ គ្រប់តម្រូវការរបស់អតិថិជន
៣. ផ្តល់ជូនតម្លៃពិសេសៗនិងកម្មវិធីប្រូម៉ូសិនរៀងរាល់ថ្ងៃ
៤. ការដឹកជញ្ជូនលឿននិងគួរឱ្យទុកចិត្ត
៥. សេវាអតិថិជនរហ័សទាន់ចិត្ត
៦. ជម្រើសបង់ប្រាក់ច្រើនប្រកបដោយសុវត្ថិភាព
ដោយឈរលើពាក្យស្លោក “ទីផ្សារជាទីទុកចិត្តរបស់អ្នក” Mayura គឺជាទីផ្សារអនឡាញប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែន មានសហប្រតិបត្តិការល្អ និងជួយលើកស្ទួយចរន្តផ្គត់ផ្គង់និងតម្រូវការទីផ្សារ។ ក្រុមការងាររបស់ Mayura បានព្យាយាមផ្តល់នូវសេវាអតិថិជនដ៏ល្អ ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងដល់ដៃគូ ជាមួយភាពជឿជាក់និងភាពស្មោះត្រង់ ហើយ Mayura បន្តប្តេជ្ញាពង្រឹងរក្សានិងបង្កើតចំណងមិត្តភាពយ៉ាងស្អិតរមួតជាមួយដៃគូសហការដើម្បីទទួលជោគជ័យនៅលើវេទិកាអាជីវកម្មអនឡាញប្រកបដោយវឌ្ឈនភាពនិងនិរន្តរភាពជាមួយនឹងជំហជឿជាក់ថា ជោគជ័យរបស់ដៃគូអាជីវកម្ម គឺជាជោគជ័យរបស់ Mayura។
លើសពីនេះទៅទៀត ក្នុងចំណោមគោលដៅនិងបេសកកម្មធំៗរបស់ខ្លួន Mayura ប្តេជ្ញាចូលរួមក្នុងការអភិវឌ្ឈន៍សហគមន៍ និងការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមជាច្រើនក្នុងការលើកកម្ពស់ស្ត្រីនិងភាពជាសហគ្រិនក្នុងសមាហរណកម្មឌីជីថល។
ជាចុងក្រោយ Mayura នៅតែបន្តទទួលស្វាគមន៍អាជីវករឬដៃគូដែលមានបំណងចង់សហការដាក់លក់ផលិតផលនៅលើវេទិកាទីផ្សារឌីជីថលរបស់ខ្លួន ដូច្នេះប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការដាក់លកផលិតផល សូមទាក់ទងទៅកាន់សេវាបម្រើអតិថិជន ឬ ផេកផ្លូវការរបស់ Mayura ផ្ទាល់។