ឱកាសការងារក្របខណ្ឌបានមកដល់ទៀតហើយ សម្រាប់បងប្អូនដែលមានក្តីស្រមៃចង់ធ្វើការនៅក្នុងក្របខណ្ឌមន្ត្រីរាជការ ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីចំនួន ៣៣ រូប ដើម្បីចូលបម្រើការងារ។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស រួមមាន ៖
១.បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
២.លក្ខខណ្ឌអាយុ (គិតត្រឹមថ្ងៃប្រឡង)
៣.មិនបានប្រាសចាកសិទ្ធិខាងផ្លូវប្បវេណី សិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិខាងនយោបាយ។
សម្រាប់ការដាក់ពាក្យប្រឡងបេក្ខជនអាចទាញយកតាមរយៈគេហទំព័រ អ.ប.ព (www.acu.gov.kh) និងដាក់ពាក្យសុំប្រឡងនៅ អ.ប.ព ចាប់ពីថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ រៀងរាល់ថ្ងៃធ្វើការ (ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ) ចាប់ពីម៉ោង ៧៖៣០នាទីព្រឹកដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាច។
យ៉ាងណាមិញចំពោះឯកសារនានាដែលតម្រូវឱ្យមានពេលទៅដាក់ពាក្យ សូមអាចសេចក្តីលម្អិតខាងក្រោម ៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង