ហាងភេសជ្ជៈ អានឆា ចាប់ដៃគូជាមួយវីងម៉លដែលកំពុងពង្រីកខ្លួនយ៉ាងរហ័សដើម្បីដឹកជញ្ជូនភេសជ្ជៈទៅកាន់អតិថិជនកាន់តែច្រើន។
ហាងភេសជ្ជៈ អានឆា បានក្លាយជាសមាជិកថ្មីដែលបានចាប់ដៃគូជាមួយវីងម៉លដើម្បីពង្រីកចំណែកទីផ្សារផលិតផល និងផ្ដល់សេវាដល់អតិថិជនឲ្យបានកាន់តែច្រើន។
ហាងភេសជ្ជៈ អានឆា មិនមានត្រឹមតែ Baked Brown Sugar Fresh Milk Yoghurt Cheese Milk Tea និង Bamboo Charcoal Salted Egg Lava Milk Tea នោះទេ នៅមានភេសជ្ជៈជាទីពេញនិយមជាច្រើនមុខទៀត មិនថាអតិថិជនចង់កុម៉្មង់ទិញសម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ មិត្តភក្តិ ឬសូម្បីតែសម្រាប់មិត្តរួមការងារ។
កាន់តែពិសេសជាងនេះទៅទៀត ដោយចូលទៅមើលនៅក្នុង “DealBOX” អតិថិជនអាចកុម៉្មង់ទិញ និងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ។
លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពដែលថាវិសាលភាពរបស់វីងម៉លមានកាន់តែធំជារៀងរាល់ថ្ងៃ និងបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងម្ចាស់អាជីវកម្មក្នុងពេលជាមួយគ្នា។ ពេលនេះ នៅតែជាពេលវេលាដ៏ល្អប្រសើរសម្រាប់ម្ចាស់អាជីវកម្មផ្សេងៗទៀតក្នុងការចាប់ដៃគូជាមួយវីងម៉លដើម្បីពង្រីកចំណែកទីផ្សារបម្រើអតិថិជន។”
ចាប់តាំងពីដាក់ឲ្យដំណើរការនៅខែតុលាឆ្នាំ ២០២០ មក វីងម៉ល បានចាប់ដៃគូជាមួយហាងល្បីៗជាច្រើន ដែលហាងទាំងនោះបានចូលរួមដាក់លក់ទំនិញរាប់ពាន់ប្រភេទរួមមាន៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និងទំនិញជាច្រើនមុខផ្សេងៗទៀត។
ដើម្បីកុម៉្មង់ទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Bank App រួចចុចលើពាក្យ “Wingmall” ។ សម្រាប់អ្នកមិនទាន់មានកម្មវិធី Wing Bank App ឬគណនីវីង អាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនី ដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនតែប៉ុណ្ណោះ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕