ទើបតែខាតលុយជាង២០ពាន់លាន$ ឥឡូវ Alibabaបង្ខំចិត្តកាត់បុគ្គលិក៤០%នៅប្រទេសធំ១នេះ
Toeuy HongMAY 16 20222.1 K views

ពីសប្ដាហ៍មុនក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ចិនខាតលុយអស់ប្រមាណ២៦ពាន់លានដុល្លារ ក្រោយលេចលឺពាក្យចចាមអារ៉ាមថាលោក Jack Ma ស្ថាបនិកនៃក្រុមហ៊ុននេះត្រូវបានគេចាប់ខ្លួនភ្លាមៗ ហើយពេលនេះក្រុមហ៊ុនសAlibaba ក៏ត្រូវបង្ខំចិត្តកាត់បុគ្គលិកចេញ៤០%នៅប្រទេសរុស្ស៊ី។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឲ្យដឹងថា​​ក្រុមហ៊ុន AliExpress ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba បានសម្រេចបញ្ឈប់បុគ្គលិកចេញចំនួន៤០%នៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីមានការរំខានលើការធ្វើប្រតិបត្តិកម្មអាជីវកម្មតាមព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។   

យ៉ាងណាមិញទាក់ទងនឹងការបញ្ឈប់បុគ្គលិកនេះ ក្រុមហ៊ុនAliExpress នៅប្រទេសរុស្ស៊ីមិនទាន់ដឹងច្បាស់ថាតើត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកថែមទៀតនោះទេ។ ប៉ុន្ដែក្នុងចំណោមបុគ្គលិក៤០%ដែលត្រូវកាត់ចេញនេះក្នុងនោះក៏មានបុគ្គលិក​ខ្លះស្ម័គ្រចិត្តឈប់ដោយខ្លួនឯងចំណែកខ្លះទៀតនឹងត្រៀមផ្លាស់ប្ដូរទីតាំងធ្វើការ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនAliExpress  របស់Alibaba នៅប្រទេសរុស្ស៊ី បានបើកដំណើរការកាលពីឆ្នាំ២០១៩ដោយក្រុមហ៊ុន Alibabanនិងដៃគូនៅប្រទេសរុស្ស៊ីដើម្បីប្រតិបត្តិការអាជីវកម្មក្នុងនិងឆ្លងប្រទេស។

ក្រុមហ៊ុននេះគឺរកស៊ីពឹងផ្អែកលើការលក់ឆ្លងប្រទេសប៉ុន្ដែរងផលប៉ះពាល់ខ្លាំងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយអ្វីដែលរឹងតែធ្វើឲ្យប៉ះពាល់ដល់ក្រុមងហ៊ុននេះគឺសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia