ផលិតផលខ្មែរឡើងកូដ! ក្រៅពី Alibaba ផលិតផលខ្មែរត្រៀមនឹងដាក់លក់លើ App ចិន ២នេះបន្ថែមទៀត
Sambat SokhlangMARCH 6 20241.1 K views

ក្រោយផលិតផលខ្មែរបង្ហាញវត្តមាននៅលើវេបសាយលក់ផលិតផល Alibaba ពេលនេះក្រសួងបានបន្តសហការជាមួយក្រុមហ៊ុនយក្សចិន Alibaba ដើម្បីបន្តយកផលិតផលខ្មែរទៅដាក់លក់នៅលើវេបសាយចំនួនពីរផ្សេងទៀត។

Alibaba Mobile App Uganda

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ ក្នុងកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមហ៊ុន Alibaba.com លោកជំទាវ សេរី បូរាពេជ្រ លេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការពិភាក្សាបន្ថែមក្នុងការជម្រុញផលិតផលខ្មែរលក់នៅលើវេបសាយ Alibaba បន្ថែមទៀត និងបានធ្វើការសិក្សាស្វែងយល់ការលក់ផលិតផលលើវេបសាយ TMall និង Lazada ផងដែរ។

430732327 796778359146655 7058753023666667283 N

គួរបញ្ជក់ផងដែរថា វេបសាយ Tmall និង វេបសាយ Lazada គឺជាវេបសាយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Alibaba បច្ចុប្បន្នវេបសាយទាំងពីរនេះមានអ្នកប្រើប្រាស់ប្រមាណជា ៥៦០លាននាក់ ជាមួយនឹងអ្នកលក់ ១៥៥,០០០ និងមានផលិតផលជាង ៣ពាន់ប្រភេទបានលក់នៅលើវេបសាយនេះ៕

How Much Does an Online Shopping App Like Lazada Cost

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia