ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន AGENT21 GLOBAL និង ភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិ ការ សម្រាប់ ការ អភិឌ្ឍន៍ លើវិស័យ សំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា ។
ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាពនិងតំលៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យម ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ។
ការចុះអនុស្សារណៈនេះក្រុមហ៊ុននិងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែបEco Friendly House ដែលបំពាក់ប្រពន្ធ័សឡា និង សំភារះប្រើប្រាស់ទំនើបនិងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅដ្ឋានដើម្បី ជួយកាត់បន្ថយការចំណាយនិងថែរក្សាបរិស្ថាន។
លោកស្រី លី ច័ន្រ្ទលកក្ស្មី នាយិកា ក្រុមហ៊ុនAGENT21 GLOBAL បានថ្លែងថា ការចុះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងបីខាងលើនេះ គឺជាការទទួលខុសត្រូវរបស់ពួកយើង សម្រាប់ភាពជាដៃគូអាជីវកម្ម ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយក្នុងគោលដៅគម្រោងការចូលរួម ដើម្បីអភិវឌ្ឍន៍វិស័យស្ថាបត្យកម្មនិងសំណង់កម្ពុជា។
លោកស្រីនាយិកា បានលើកឡើងថា «ឥឡូវនេះយើងខ្ញុំមានដៃគូរសហការថ្មីចំនួនពីរក្រុមហ៊ុន ទៀត គឺ ក្រុមហ៊ុន Gridworld Group និងក្រុមហ៊ុន Bu krang ENC Co,ltd មកពីប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េមានបទពិសោធន៍ច្រើនឆ្នំា ទាក់ទងនឹងការសាងសង់លំនៅដ្ឋានស្ថាបត្យកម្មនិងព្រះអាទិត្យ ប្រព័ន្ធសន្សំសំចៃអគ្គិសនី ក៏ដូចជា សហការលើវិស័យផ្សេងៗទៀតផងដែរ។
លោកស្រី លី ច័ន្រ្ទលក្ស្មី បានបន្ថែមថា តាមពិតទៅ ការចុះ (MOU) នេះគឺ មានគោលបំណងធំ ដើម្បីសហការគ្នា រវាង ក្រុមហ៊ុន AGENT21 GLOBAL ក្រុមហ៊ុន Gridworld Group និងក្រុមហ៊ុន Bu krang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។
លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះទៀតផង។
សូមជំរាបជូនថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣ កន្លែងហើយ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប។
ក្រុមហ៊ុន Gridworld Group និងក្រុមហ៊ុន Bu krang ENC Co,ltd បានប្តេជ្ញាថា នឹងផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះថែមទៀត។
ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។
ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅដ្ឋានមានរចនាបទជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត៕
វីដេអូគម្រោងសាងសង់ម៉ូដផ្ទះគំរូ ភូមិធម្មជាតិរុនតាឯករបស់ក្រុមហ៊ុន AGENT21 GLOBAL៖