ដើមឆ្នាំ២០២៣ ក្រុមហ៊ុន Aeon Mall បើកដំណើរការផ្លូវការគម្រោងធំៗ ២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា
Srey NuthJUNE 27 20233.4 K views

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AEON Mall បានកំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ដោយគិតមកដល់ឆ្នាំ២០២៣ នេះក្រុមហ៊ុនបានពង្រីកផ្សារទំនើបខ្នាតយក្សរបស់ខ្លួននៅក្នុងប្រទេសចំនួន ៣ សាខា និងឃ្លាំងស្ដុកទំនិញធំមួយផងដែរ។ អ្វីដែលចាប់អារម្មណ៍នៅដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុនប៉ុនមួយនេះ បានបើកដំណើរការគម្រោងធំ២ របស់ខ្លួនដែលក្នុងនោះរួមមាន៖

១.ផ្សារទំនើប អ៊ីអន មានជ័យ ម៉ល មានជ័យ

ផ្សារទំនើបទី៣ របស់ក្រុមហ៊ុន Aeon Mall នេះត្រូវបានបើជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ សារទំនើប អ៊ីអន ម៉ល មានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះក៏បានក្លាយជាផ្សារដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានផ្ទៃក្រឡាលក់រាយ ១៧៤០០០ ម៉ែតក្រឡាហើយក្នុងនោះបានចំណាយថវិកាសម្រាប់សាងសង់សរុបចំនួន ២៨៩,៦លានដុល្លារអាមេរិកផងដែរ។

8b3d8e83 018c 4803 A178 7246c81b05e1

២. គម្រោងឃ្លាំងស្ដុកទំនិញ

ថ្កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន AEON Mall ក៏បានប្រកាសបើកដំណើរការគម្រោងឃ្លាំងស្ដុកទំនិញថ្មីរបស់ខ្លួន ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីក្រុមហ៊ុនលក្ខណៈពិសេសនៃឃ្លាំងស្ដុកទំនិញដ៏ធំនេះរួមមាន ៖ ១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ២.ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ៣. ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។ សូមរំលឹកផងដែរថា គម្រោងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕

Cbe6383e 90b4 495c Aedd 6ab53154e8b1

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia