ប្រយ័ត្នអស់លុយពីកុង! អេស៊ីលីដាព្រមានពីការឆបោកថ្មីតាមអនឡាញ ដែលអ្នកត្រូវដឹង ចៀសវាងបាត់លុយ
Toeuy HongJUNE 6 20232.5 K views

បច្ចុប្បន្ននេះមានការឆបោកច្រើនតាមអនឡាញក្នុងទម្រង់ផ្សេងៗ ដូច្នេះអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងៗគួរមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកប្រើប្រាស់App ធនាគារតាមទូរស័ព្ទអាចនឹងជួបហានិភ័យបាត់បង់លុយបើមិនបានដឹងពីល្បិចឆបោកទាំងនោះ។

ជុំវិញការឆបោកតាមអនឡាញនេះដែរ ធនាគារ អេស៊ីលីដាក៏បានផ្ញើសារមកកាន់អតិថិជនរបស់ខ្លួនដើម្បីកើនរំលឹកក៏ដូចជាព្រមានពីព័ត៌មានក្លែងបន្លំផ្សេងៗដែលអ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការចាញ់បោកជនខិលខូច។

នៅក្នុងនោះដែរ ធនាគារ អេស៊ីលីដាសូមឲ្យអតិថិជនប្រុងប្រយ័ត្នព័ត៌មានក្លែងបន្លំ ឬឆបោក តាមប្រព័ន្ធអេឡិចត្រូនិក Call, SMS, E-mail, Telegram ឬបណ្តាញសង្គមផ្សេងៗ ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ដូចជា៖ គណនី លេខសម្ងាត់ ឬលេខ OTP របស់លោកអ្នក។

Screenshot 2023 06 06 at 11.34.30 Am

ធនាគារក៏បានបញ្ជាក់ផងដែរថា សិនបើលោកអ្នកទទួលបានការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើ Link ដែលទទួលបាន ឬធ្វើការឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនជាដាច់ខាត។ ដើម្បីទទួលចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួន និងរបៀបក្នុងការជៀសវាង ព្រមទាំងបង្ការពីការឆបោក (Phishing Scams) សូមចុចនៅទីនេះ

Fish

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញនូវតំណភ្ជាប់ថ្មីផ្សេងទៀតដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ) ទៅ​កាន់​សារ​ទូរស័ព្ទ​ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram ដើម្បីបំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។

អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់​ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរ​ភ្ជាប់​ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ ចៀសវាងមានបញ្ហាដោយប្រការណាមួយដែលអាចកើតមានឡើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia