ស្ងាត់ៗ ម៉ាតដ៏ល្បី 7-Eleven គ្រោងបើកសាខាឱ្យបាន ១០០ នៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ
ធី ស្រីល័ក្ខJUNE 19 20231.3 K views

ម៉ាតដ៏ល្បីឈ្មោះមួយគឺ 7-Eleven បានបង្ហើបពីគម្រោងដែលខ្លួនចង់បើកសាខាឱ្យបាន ១០០ កម្ពុជាត្រឹមចុងឆ្នាំ២០២៣ នេះ ខណៈដែលកាលពីកន្លងទៅម៉ាតដ៏ល្បីមួយនេះធ្លាប់បានបើកសាខាចំនួន ៦០កន្លែងកន្លងមកហើយនៅក្នុងទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយភ្នាក់ងារសារព័ត៌មាន The National Thailand។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ម៉ាត 7-Eleven បានចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។ នៅក្នុងនោះ 7-Eleven បានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញនៅឆ្នាំ ២០២២ ដែលមានសាខា 7-Eleven ជាង ៤០ រួចមកហើយ។ បើគិតត្រឹមខែមេសា ឆ្នាំ ២០២៣នេះ ម៉ាតដ៏ល្បីឈ្មោះមួយនេះបានបើកសាខាសរុបចំនួន ៦០ កន្លែង ហើយនៅចុងឆ្នាំនេះ 7-Eleven គ្រោងនឹងបើកម៉ាតឱ្យបាន១០០ កន្លែងបន្ថែមទៀត នៅក្នុងទីផ្សារប្រទេសកម្ពុជា។​

លោក Jiraporn Thongtan ដែលជាប្រធានផ្នែកទំនាក់ទំនងវិនិយោគនៅក្រុមហ៊ុន CP All បាននិយាយថា ក្រុមហ៊ុនបានបើកសាខា 7-Eleven នៅក្នុងទីផ្សារកម្ពុជាគឺជាការស្ទាប់ស្ទង់ទីផ្សារ។ ហើយចំពោះការសម្រេចចិត្តដែលធ្វើឱ្យម៉ាត 7-Eleven មកបើកសាខាកាន់តែច្រើននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចនៅទីផ្សារកម្ពុជាកាន់តែរីកចម្រើន មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់របស់កម្ពុជាក៏ឆ្លើយតបយ៉ាងល្អសម្រាប់ផលិតផលថៃ។

៣

ក្រៅពីពង្រីកសាខានៅម្ពុជា ម៉ាតដ៏ល្បីឈ្មោះមួយនេះ ក៏កំពុងតែពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែខ្លាំងនៅក្នុងប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែប្រទេសទាំងអស់នេះមានកម្លាំងសេដ្ឋកិច្ចរឹងមាំ ហើយនៅក្នុងតំបន់ក៏សម្បូរទៅដោយប្រជាជនវ័យក្មេងជាច្រើន ដែលត្រូវគេមើលឃើញថា វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតដែលក្រុមហ៊ុនថាបានពង្រីកខ្លួននៅទីនោះ។

សូមបញ្ជាក់ថា ម៉ាត 7-Eleven ក៏កំពុងតែត្រៀមខ្លួនក្នុងការបើកសាខាដំបូងរបស់ខ្លួននៅប្រទេសឡាវ នឹងបន្ថែមហាងចំនួន ៧០០កន្លែងទៀតនៅក្នុងប្រទេសថៃ ដោយចំណាយថវិកាដែលបានបម្រុងទុកសម្រាប់ការពីពង្រីកសាខាទី១៨លានដុល្លារ ឡើងដល់ ៣៤៧លានដុល្លារផងដែរ៕

1

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia