រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ផលិត ផល បង្កើត និងរចនារួមគ្នាដោយក្រុមហ៊ុន SERES Group និង Huawei បានក្លាយជាម៉ាករថយន្តដែលប្រណីត និងលក់ដាច់ បំផុតនៅ ក្នុងប្រទេសចិនអស់រយៈពេល ២៤ខែជាប់ៗគ្នា។
រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង នៅឯពិព័រណ៍ រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤រួចមក កម្ពុជា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលរថយន្តដើរ ដោយ ថាម ពលអគ្គិសនី AITO បានចូលមកដល់។
ក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជាគឺ SDB Group។ SDB Group ជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយ ថាមពលអគ្គិសនី ដ៏ល្បី មួយនៅក្នុងប្រទេសចិន បានប្តេជ្ញានាំយករថយន្តដើរដោយថាមពល អគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើប ប្រណីត និងសន្សំសំចៃបំផុតមកកាន់ ទីផ្សារ កម្ពុជា ជាមួយការធានាសេវាកម្មក្រោយការលក់ដ៏ទូលំទូលាយ សម្រាប់ រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវាបញ្ចូលថាមពល ក្នុងប្រទេសកម្ពុជា ផងដែរ។
រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួន នៃការ លក់ និងគុណភាពនៅក្នុងប្រទេសចិន។ AITO គឺជាក្រុមហ៊ុនរថយន្តដើរ ដោយ ថាមពលអគ្គិសនី ដ៏ល្បីដែលបានដំណើរការនៅក្នុងប្រទេសចិនអស់ រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមពង្រីកទីផ្សារក្រៅ ប្រទេស ផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាង ខ្លាំងក្នុង ប្រទេសចិន។
ដោយគិតពីគុណភាព ប្រណីភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត ហើយ ការដែលប្រជាជនកម្ពុជា ក៏ចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនីផងនោះ SDB រំពឹង ថា រថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ រថយន្តអគ្គិសនី នៅកម្ពុជា។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ កម្មវិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់ មុខ រថយន្ត ម៉ាក AITO នៅកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅ ទីតាំង លក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងពាណិជ្ជកម្ម នៃ ប្រទេសកម្ពុជា។ រថយន្តថ្មី៣ស៊េរីរបស់ AITO ត្រូវបានដាក់តាំងបង្ហាញ នៅ ក្នុង ព្រឹត្តិការណ៍សម្ពោធនេះ ដោយផ្តល់ឱ្យអ្នកចូលរួមបានបើកបរ សាកល្បង ផងដែរ។ អ្នកចូលរួមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាព ប្រណីត គុណភាព និងបច្ចេកវិទ្យាទំនើបរបស់រថយន្តនេះ។
រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនី ដែលមិន ត្រឹម តែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយ ផងដែរ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាព វៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាត វៃ កម្រិតខ្ពស់។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទ រួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។ នេះគឺជាដំណោះស្រាយតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើ បានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវ បទ ពិសោធន៍ នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព»។
លក្ខណៈពិសេសនិងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំង សង្គ្រោះ បន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន ១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញ ជុំវិញ រថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី កម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ ឡើងស្វ័យ ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរស័ព្ទឥត ខ្សែចំនួន២កន្លែង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 017 581 079