ចំពោះបងប្អូនដែលចូលអ្នកចូលនិវត្តន៍ ឬទុព្វលភាព(បាត់បង់សមត្ថភាពការងារ) ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ ហើយបានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី លុះត្រាគ្រប់លក្ខខណ្ឌ ៣នេះ៖
១. ប្ដី ឬប្រពន្ធ មានសំបុត្រអាពាហ៍ពិពាហ៍ និងគ្មានប្រាក់ចំណូល
២. កូន មានអាយុមិនលើស ១៨ឆ្នាំ គ្មានចំណូល និងមិនទាន់រៀបអាពាហ៍ពិពាហ៍
៣. បើកូនមានជំងឺរ៉ាំរ៉ៃ ឬពិការ ដែលមិនអាចរក ចំណូលបាន ផ្ដល់ជូនមួយជីវិត។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គមបានផងដែរ៕