ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន មានមោទនភាពដាក់សម្ពោធគម្រោងធានារ៉ាប់រងអាយុថ្មីដែលផ្តល់ការការពារខ្ពស់ និងកាន់តែប្រសើរជូនដល់ក្រុមគ្រួសារនៅកម្ពុជា។
ក្នុងឱកាសដាក់ចេញគម្រោងថ្មីនេះ អតិថិជនដែលទិញគម្រោង SECURECare ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃពិសេស បូកផ្សំជាមួយនឹងកាដូផ្សេងៗបន្ថែមទៀត។
ការការពារដែលមិនធ្លាប់មានពីមុនមក
SECURECare មានភាពលេចធ្លោជាមួយនឹងការការពារ៧ដង ផ្តល់ទឹកប្រាក់សំណងរហូតដល់៧០០% នៃទឹកប្រាក់ការពារគោលសរុបក្នុងករណីគ្រោះថ្នាក់ចៃដន្យ។ SECURECare ផ្តល់អត្ថប្រយោជន៍ការពារធំៗចំនួន៥ក្នុងកញ្ចប់តែមួយ រួមមាន ការការពារលើអាយុជីវិត ពិការភាពដោយផ្នែក ជំងឺឆ្លង ប្រាក់ឧបត្ថម្ភថេរប្រចាំថ្ងៃពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទឹកប្រាក់រំលែកទុក្ខ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «យើងរីករាយដែលបាននាំយកគម្រោង SECURECare មកកាន់ទីផ្សារកម្ពុជា ដែលបង្កើតឡើងដើម្បីផ្តល់រនាំងការពារហិរញ្ញវត្ថុកាន់តែរឹងមាំ ជូនអតិថិជន។ SECURECare មិនត្រឹមតែផ្តល់ការការពារកាន់តែប្រសើរក្នុងករណីមានគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពបត់បែនជាមួយនឹងជម្រើសទូទាត់ប្រាក់ និងរយៈពេលនៃបណ្ណសន្យារ៉ាប់រង ដែលស្របតាមតម្រូវការ និងថវិការបស់អតិថិជន។ យើងប្តេជ្ញាចិត្តជំរុញក្រុមគ្រួសារនៅកម្ពុជាឱ្យទទួលបានសេចក្តីស្ងប់ចិត្តកាន់តែប្រសើរ ហើយទន្ទឹមនឹងនោះ ជួយធានាឱ្យបាននូវតម្លៃសមរម្យ និងភាពបត់បែនជូនអតិថិជន។»
ការសម្ពោធគម្រោង SECURECare គឺជាសមិទ្ធិផល និងពេលវេលាដ៏ពិសេសមួយទៀតសម្រាប់ ដាយ អុិឈិ ឡាយហ្វ៍។ ក្រុមហ៊ុនបានធ្វើការសម្ពោធរួមគ្នាជាមួយក្រុមការងារនៅតាមបណ្តាខេត្តក្រុងផ្សេងៗ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងតាកែវផងដែរ។ ការអបអរជាមួយក្រុមការងារនៅតាមបណ្តាខេត្តនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមការងារ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការផ្តល់សេវាកម្ម និងការការពារកាន់តែល្អប្រសើរជូនប្រជាជនកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅក្រុមការងារផ្នែកលក់របស់ ដាយ អុិឈិ ឡាយហ្វ៍ ឥឡូវនេះ តាមរយៈលេខទូរសព្ទ 1800 201 202 (ឥតគិតថ្លៃ)។
អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយក្រុមហ៊ុនទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអុិចឆេង (Tokyo Stock Exchange) ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។
នៅ ដាយ អុិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។
*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤) ៕