ក្រសួងទេសចរណ៌៖ ផលិតកម្មរបស់ឌូបៃ បានមកថតភាពយន្តផ្សព្វផ្សាយ នៅទីតាំងទេសចរណ៍កម្ពុជា
Ping Chou EngJANUARY 13 2025106 views

ផលិតកម្ម Daubai Production ដែលមានស្នាក់ការនៅទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម បានមកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយសហការជាមួយក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅប្រទេសកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាត។ 

 

ក្រោមបដិសណ្ឋារកិច្ចពីក្រសួងទេសចរណ៍ ក្រុមការងារផលិតកម្ម Daubai Production ដែលមកថតភាពយន្តនៅកម្ពុជា មានសមាជិកចំនួន៣៧រូប។ ក្នុង​នោះមានតារាល្បីៗប្រចាំប្រទេសចំនួន១០រូប ខណៈពួកគេម្នាក់ៗមានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ មកពីសាធារណរដ្ឋកាហ្សាក់ស្ថាន។

 

ក្រសួងទេស​ចរណ៍នៅថ្ងៃទី១១មករាបានឱ្យដឹងថា ដំណើរការថតភាពយន្តនេះ ចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ពិសេសរមណីយដ្ឋានអង្គរខេត្តសៀមរាប ដោយគេគ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជាស្តីពី ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថាន មកទស្សនាប្រទេសកម្ពុជា

 

សូមជម្រាបថានេះជាលើកទីមួយហើយដែលប្រទេសកាហ្សាក់ស្ថានជ្រើសរើសប្រទេសកម្ពុជា សម្រាប់ថតខ្សែភាពយន្ត ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីទីតាំងទេសចរណ៍ដ៏មានសក្តានុពលទេសចរណ៍ និងវប្បធម៌ របស់កម្ពុជាទៅលើឆាកអន្តរជាតិ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia