ជោគជ័យស្ទើតែពេញពិភពលោក តែ 7-Eleven បែជាបរាជ័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារបញ្ហាធំមួយនេះ
Srey NuthDECEMBER 21 202365 views

អ្នកណាមិនស្គាល់ 7-Eleven ​ គឺយីហោលក់ទំនិញរាយលំដាប់ពិភពលោរបស់អាមេរិកគឺ 7 Eleven គិតមកដល់បច្ចុប្បន្នយីហោ មួយនេះមាន៧ម៉ឺនសាខានៅលើពិភពលោក នេះជាភាពជោគជ័យធំមួយរបស់ 7 Eleven ប៉ុន្តែគួរឱ្យស្តាយយីហោចាស់វស្សាមួយនេះ បែរជាបរាជ័យក្នុងប្រទេសឥណ្ឌូនេស៊ី ទៅវិញ។

 

ចុះបងប្អូនធ្លាប់ឆ្ងល់ខ្លះទេ ហេតុអ្វីបានជាយីហោដ៏មានប្រជាប្រិយភាពមួយនេះ បង្ខំចិត្តចាកចេញពីប្រទេសឥណ្ឌូនេស៊ីទៅវិញ ​? តើមានហេតុ ផលអ្វីខ្លះនៅពីក្រោយខ្នង?

 

7 Eleven បន្ទាប់ពីមើលឃើញឱកាស ខ្លួនបានដើរចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០០៩ បន្ទាប់ពីរកស៊ីទីផ្សារនៅទីនោះប្រមាណជិត១០ឆ្នាំ ពោលគឺកំឡុងឆ្នាំ២០១៤ ការលក់របស់យីហោមួយនេះកើនឡើងខ្លាំងមែនទែន ដោយពង្រីកបាន១៩០ហាង និងរកចំណូលបាន៧៨លានដុល្លារឯណ្ណោះ ប៉ុន្តែគួរឱ្យស្តាយក្នុងឆ្នាំ២០១៧ 7 Eleven បង្ខំចិត្ត បិទហាងរបស់ខ្លួនទាំងអស់នៅឥណ្ឌូនេស៊ី ។

 

តួយ៉ាងហេតុផលដែលធ្វើឱ្យ 7 Eleven ត្រូវបានបង្ខំចិត្តបិទទ្វារឈប់រកស៊ីនៅឥណ្ឌូនេស៊ី ដោយហេតុផលទីមួយនោះគឺការប្រកួតប្រជែងជាមួយនឹងយីហោនៅក្នុងស្រុក (​Local Competitors ) ដូចជាយីហោលក់រាយ FamilyMart និង Alfamart ដែល mini markets ពីរនេះមានការរីកចម្រើនលឿន តែប៉ុន្មានឆ្នាំអាចពង្រីកសាខាបានពី ១២០០០ ទៅ ៤០០០០ កន្លែងនៅក្នុងស្រុក ។

 

ចំណែកឯដៃគូប្រគួតប្រជែងធំបំផុតរបស់ 7 Eleven ( biggest competitors convenience stores) គឺយីហោម៉ាត Indomaret និង Alfamart ដែលវាត្រូវបានគេចាត់ទុកថាជាយីហោនាំមុខគេ ( key player) វិស័យលក់រាយនៅក្នុងស្រុក ដែលមានសាខារាប់ម៉ឺនកន្លែង និងក្តាប់ចំណែក ទីផ្សារបានពី ៣៨ ភាគរយទៅ៤៧ភាគរយ ខណៈដែល 7 Eleven មានចំណែកទីផ្សារប្រមាណជា ០.៧ ភាគរយប៉ុណ្ណោះ ។

 

រីឯហេតុផលទីពីរដែល 7 Eleven សម្រេចចិត្តចាកចេញនោះគឺដោយសារតែគោលការណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលគេបានចេញច្បាប់មួយទាក់ទងទៅនឹងការហាមឃាត់នៅការលក់គ្រឿងស្រវឹង (banned the sale of alcoholic) នៅក្នុងផ្សារម៉ាតទាំងតូចធំក្នុងប្រទេស ហើយពីបន្ទាប់មានការហាមឃាត់បែបនេះហើយធ្វើឱ្យ 7 Eleven ការលក់ធ្លាក់ចុះខ្លាំងរហូតជិត២៤ភាគរយ បញ្ហាផ្ទួនៗបែបនេះហើយទើបបានយីហោមួយនេះសម្រេចិត្តដើរចេញពីប្រទេសអាស៊ីមួយនេះ ។

 

គួរបញ្ជាក់ផងដែរថា 7 Eleven បានបិទទ្វារហាងទាំងអស់ដើរចេញពីឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៧ ហើយមេរៀនដែលទាំងអស់គ្នារៀនបាននោះគឺ ទោះបីជាយីហោរ​បស់យើងធំយ៉ាងណាក៏ដោយ យើងត្រូវប្រុងប្រយ័ត្ននិងត្រៀមខ្លួនជានិច្ច ជាពិសេសនោះ គឺដៃគូប្រគួតប្រជែង និងយុទ្ធសាស្រ្តទីផ្សារ យើងជាយីហោធំមិនប្រាកដថាដើរចូលទីផ្សារទាំងអស់ជោគជ័យនោះទេ បញ្ហាខ្លះមើលមិនឃើញឡើយ ៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia