កុំភ្លេចខ្លួន! អ្នកជំនាញ​ថាសញ្ញា៥នេះ បង្ហាញថាអ្នកកំពុង បណ្តាយអនាគតខ្លួនឯង មិនឱ្យជោគជ័យ
Ping Chou EngMAY 15 20244 K views

អនាគតល្អនិងការទទួលបានជោគជ័យណាមួយដែលខ្លួនប៉ងប្រាថ្នាគឺជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ។ យ៉ាងណាមិញ អ្នកជំនាញមកពីស្ថាប័ន Geediting ក៏បានណែនាំថាមានសញ្ញាចំនួន៥យ៉ាងបង្ហាញថា អ្នកនោះកំពុងបណ្តែតបណ្តាយអនាគតខ្លួនឯង ធ្វើឱ្យខ្លួនឯងខាតពេលវេលានិងមិនអាចសម្រេចអ្វីដែលខ្លួនតែង​ចង់បាន។

. មានតែក្តីស្រមៃ ពុំកំណត់គោលដៅមនុស្សដែលបណ្តែតបណ្តាយអនាគតខ្លួនឯង​ និងពិបាកសម្រេចភាពជោគជ័យគឺជា មនុស្សដែលតែងមានក្តីប្រាថ្នា មានគោលដៅចង់ទៅដល់ ស្រមៃឃើញថាខ្លួនឯងចង់បាននេះ ចង់សម្រេចនោះ ប៉ុន្តែពុំបានកំណត់កាលបរិច្ឆេទច្បាស់លាស់ថានឹងចាប់ផ្តើមគោលដៅនោះនៅពេលណា ធ្វើគោលដៅនោះដោយរបៀបណា បញ្ចប់គោលដៅនោះនៅពេលណាឡើយ។

. គេចវេសពីទំនួលខុសត្រូវ៖ ខ្លាចបញ្ហា មិនហ៊ានទទួលស្គាល់ការពិតនិងមិនចង់ប្រឈមមុខដោះស្រាយ មនុស្សប្រភេទនេះកំពុងបណ្តែតបណ្តាយអនាគតខ្លួនឯង ជួនកាលបណ្តាលមកពីពួកគេជាមនុស្សពុំបានកំណត់គោលដៅលើក្តីស្រមៃនីមួយៗនោះហើយ ទើបបណ្តាលឱ្យពេលជួបបញ្ហា ក្នុងស្ថានភាពណាមួយ ធ្វើឱ្យពួកគេឆាប់បោះបង់ និងគេចវេសពីការទទួលខុសត្រូវ។

. មិនហ៊ានចាកចេញពីកន្លែងសុខស្រួល៖ ចូលចិត្តការរស់នៅក្នុងរង្វង់សុខស្រួល មិនហ៊ា​នសាកល្បងសកម្មភាពថ្មី ភ័យខ្លាចការលំបាក និងមិនមានភាពក្លាហាន។ អ្នកជំនាញបានណែនាំថាមនុស្សប្រភេទនេះមិនងាយទទួលបានជោគជ័យឡើយ ព្រោះពួកគេមិនហ៊ានទទួលយកអ្វីៗថ្មី មិនមានភាពបត់បែន និងចូលចិត្តតែប្រព្រឹត្តិទម្លាប់មិនល្អដដែលៗ។

. គំនិតអវិជ្ជមាន មិនបន្តរៀនសូត្រ៖ អ្នកជំនាញបានណែនាំថា មនុស្សដែលមានផ្នត់គំនិតអវិជ្ជមាន បន្ទោសអ្វីៗជុំវិញខ្លួនច្រើន និងចូលចិត្តមើលកំហុសអ្នកដទៃច្រើនជាងការផ្តោតលើខ្លួនឯង ហើយមិនបន្តអភិវឌ្ឍន៍ខ្លួន ជាប្រភេទមនុស្សដែលបណ្តែតបណ្តាយអនាគតខ្លួនឯងដោយសារការប្រើប្រាស់ពេលវេលាមិនត្រឹមត្រូវ។

. មិនទទួលការរិះគន់៖ មនុស្សដែលបណ្តែតបណ្តេញអនាគតខ្លួនឯង មិនសូវជាពេញចិត្តនិងមិនទទួលយកការរិះគន់ក្នុងន័យស្ថាបនា មតិកែលម្អណាមួយនោះឡើយ ពួកគេច្រើនមើល​ឃើញ​មតិ​រិះគន់​ថា​ជា​ការ​ចោទប្រកាន់ ជាលេស ជាបញ្ហា ដែលរារាំងដំណើរពួកគេមិនឱ្យធ្វើកិច្ចការណាមួយបានសម្រេច។

ជាការពិតណាស់ពេលវេលាជារបស់ដែលមិនអាចទាញថយក្រោយបាន ហើយជាអ្វីដែលយើងត្រូវប្រើឱ្យមានតម្លៃនិងល្អបំផុត ដើម្បីកសាងអនាគតក្នុងក្តីស្រមៃដែលយើងចង់បានយ៉ាងពិតប្រាកដ។ ប៉ុន្តែបើអ្នកប្រើវាខុសផ្លូវ ធ្វេសប្រហែសនិងបណ្តែតបណ្តាយ ថ្ងៃខាងមុខវានឹងក្លាយជាឃាតករលាក់មុខបំផ្លាញអនាគតអ្នកយ៉ាងសន្សឹមៗដោយពុំដឹងខ្លួន៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia