ប្រឹងពីដៃទទេ! អ្នកជំនាញថា មនុស្ស៥ប្រភេទនេះ ងាយក្លាយជាអ្នកមានទ្រព្យ រកស៊ីបានជោគជ័យ
Ping Chou EngDECEMBER 18 20231.2 K views

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ 2023 របស់ UBS និង Credit Suisse បានឱ្យដឹងថានៅសហរដ្ឋអាមេរិកជាប្រទេសដែលមានមហាសេដ្ឋីច្រើនបំផុតក្នុងពិភពលោក ដោយមនុស្សប្រមាណជាង២០លាននាក់អាចមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារឡើងទៅនិងមានអាយុចន្លោះពី៣០ឆ្នាំឡើងទៅ។ ខណៈទ្រព្យសម្បត្តិទាំងនោះអាចរកបានដោយសារចំណេះដឹង ការខិតខំប្រឹងប្រែង និងការវិនិយោគរបស់ពួកគេ។

 

ក្នុងចំណោមចំនួនអ្នកមានជាង២០% នេះទស្សន្តាវដ្តី Forbes បានបង្ហាញថាក្រុមមនុស្សដែលបង្កើតទ្រព្យសម្បត្តិពីដៃទទេរបស់ខ្លួនឯង ច្រើនតែមនុស្សដែលមានអត្តចរិត​ទាំង៥ ធ្វើឱ្យគេងាយក្លាយជាអ្នកមានទ្រព្យ រកស៊ីឬវិនិយោគតែងតែទទួលបានជោគជ័យ ប្រកបដោយភាពឈ្លៀសវៃ៖

 

. ​ចូលចិត្តការរកស៊ី

 

អ្នកមានទ្រព្យចេញងើបចេញពីភាពលំបាក​ ភាគច្រើនគឺជាពូកែអ្នករកស៊ី ឬសហគ្រិនដែលបង្កើតអ្វីថ្មីមួយដើម្បីដោះស្រាយបញ្ហាមនុស្សបាន។​ ដូច្នេះហើយប្រភេទមនុស្សប្រភេទនេះ ភាគច្រើនជាបុគ្គល ដែលចូលចិត្តធ្វើការងារដោយខ្លួនឯង ព្រមទាំងពូកែគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មបំផុត។

 

. រស់នៅក្រោមចំណូល

 

ជាប្រភេទមនុស្សដែលចូលចិត្តរស់នៅឱ្យតិចជាងចំណូលដែលរកបាន រកបានតិចក៏ចាយតិច រកបានច្រើនក៏ចាយតិច។ ជំនួសឱ្យការរស់នៅចាយវាយលើសចំណូល ក្រែងវិលវល់ជាប់អន្ទាក់ប្រាក់ ដូច្នេះលុយដែលរកបានពួកគេនឹងសន្សំលុយទុកខ្លះ និងយកទៅវិនិយោគខ្លះ។

 

.​ វិនិយោគឆ្លាតវៃ

 

ការវិនិយោគដោយឆ្លាតវៃ អ្នកមានទ្រព្យនឹងវិនិយោគលើអ្វីដែលគេមានជំនាញនិងយល់ដឹងពីវាច្បាស់ហើយ ជាធម្មតាផ្តល់អាទិភាពលើការវិនិយោគរយៈពេលវែងជាងការចំណាយរយៈពេលខ្លី។ ពួកគេផ្តោតលើការកសាងទ្រព្យសម្បត្តិតាមរយៈការវិនិយោគលើភាគហ៊ុន មូលបត្របំណុល និងអចលនទ្រព្យជាដើម។

 

. ទទួលបានការអប់រំ និងពូកែតស៊ូ

 

ការអប់រំពីសាលា អប់រំពីសង្គម និងការអប់រំបូកផ្សំជាមួយ ការខិតខំប្រឹងប្រែង និងការលះបង់ក្នុងអាជីពនិង ការងារ គឺជាកត្តាសំខាន់របស់មនុស្សក្នុងការប្រមូលទ្រព្យ តាមពេលវេលាដែលមាន។ មនុស្សពូកែតស៊ូប្រឹងប្រែងជាបុគ្គលដែលឱ្យតម្លៃពេលវេលា និងប្រើពេលច្នៃជាចំណូលនិងបង្កើតប្រយោជន៍ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

 

. ចេះទំនាក់ទំនងនិងសង្គមវិទ្យា

 

ការកសាងបណ្តាញទំនាក់ទំនងគឺជាការគាំទ្រដ៏សំខាន់លើភាពជោគជ័យ ក្នុងការរស់នៅរបស់មនុស្ស។ បុគ្គលដែលចេះប្រើទំនាក់ទំនងជាមួយមនុស្ស យល់ដឹងពីសង្គម ភាគច្រើនតែងតែជោគជ័យក្នុងអាជីព និងការកសាងទ្រព្យសម្បត្តិរបស់ខ្លួន៕

 

អត្ដបទដោយ៖ ពីង ជូអេង​

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia