យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋាករទឹកនឹងធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៤០០មមទៅទំហំ៤០០មម នៅលើផ្លូវលេខ១២៣R ចន្លោះផ្លូវលេខ១៤៣R-៥៥P។
តាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ព្រោះការជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីនេះ រដ្ឋាករទឹកនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្ថិតនៅភូមិសាស្រ្ត សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ៍ ទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានោះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកលើផ្លូវ២០០៤(៦បេ) ចាប់ពីផ្លូវលេខ៣១សេសេ ដល់ផ្លូវលេខ៦បេ-២ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មួយរយៈពេលខ្លីប្រមាណជា ០៥ម៉ោង គឺចាប់ពីម៉ោង២៣ និង០០នាទី យប់ថ្ងៃទី២៣ ខែមេសា ដល់ម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ខាងលើមេត្តាជ្រាបជាព័ត៌មាននិងកុំភ្លេចត្រៀមទឹកបម្រុងទុកសម្រាប់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕