ក្រៅពីមានតួនាទីជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក លោក Donald Trump គឺជាមហាសេដ្ឋីប្រាក់វាល់លានដុល្លារ ជោគជ័យលើការកាន់កាប់ជំនួញគ្រាក់ៗជាច្រើន។ ខាងក្រោមនេះ គឺជារឿងធំៗ ៤ ដែលោកបានណែនាំយុវជនជំនាន់ខក្រោយគួរធ្វើ ដើម្បីកសាងអនាគតធូរធារ៖
១/. កុំដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រក់តែមួយ
អ្នកមិនគួរយកលុយទាំងអស់ទៅវិនិយោគលើរឿងតែមួយនោះទេ។ ជាក់ស្តែងការក្ស័យធនចំនួនបួនលើកដែលលោក Donald Trump បានប្រឈមក្នុងជីវិត គឺកើតចេញពីការប្រើលុយអស់ពីហោប៉ៅដើម្បីដំណើរការអាជីវកម្មកាស៊ីណូ។ ចុងបញ្ចប់លោកមានកាស៊ីណូមួយចំនួនក្នុងដៃ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ រាល់ការបណ្តាក់ទុនលើវិស័យនេះត្រូវបានប្រកួតប្រជែងគ្នា សម្រាប់អតិថិជនគោលដៅតែមួយដូចគ្នា ខណៈកំហុសនេះធ្វើឲ្យលោកស្ទើអស់លុយពីខ្លួន។
២/. កំណត់គោលដៅដែលអាចសម្រេចបាន និងមានភាពច្បាស់លាស់
វាគឺជាការល្អបំផុតដើម្បីមានគោលដៅហិរញ្ញវត្ថុសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ហើយនឹងធ្វើផែនការសម្រាប់គោលដៅទាំងនោះ។ ជាឧទាហរណ៍ពីជីវិតរបស់លោក Donald Trump ផ្ទាល់នៅឆ្នាំ ១៩៩៥ ពេលដែលលោកបានទិញអគារមួយនៅ 40 Wall Street ក្នុងតម្លៃ ១លានដុល្លារ។ លោកបានចំណាយប្រាក់ប្រមាញជា ៣៥លានដុល្លារ ទៅលើការជុះជុល ហើយបច្ចុប្បន្នអគារដដែលនោះមានតម្លៃដល់ទៅ ៥០០លានដុល្លារឯណោះ។
លោក Donald Trump បានទទួលភាពជោគជ័យយ៉ាងខ្លាំងលើវិស័យអចលនទ្រព្យដូចជា Trump Tower នៅទីក្រុង New York និង Trump Hotel នៅ Las Vegas ជាដើម។ ភាពជោគជ័យទៅលើការវិនិយោគរបស់លោកទាំងអស់នេះ គឺបានមកពីគុណសម្បត្តិនៃការកំណត់គោលដៅច្បាស់លាស់ ជាមួយនិងការផ្តោតទៅលើផលត្រឡប់នៃការវិនិយោគនោះ។
៣/. ហានប្រថុយចំពោះហានិភ័យ ប៉ុន្តែធ្វើវាបន្ទាប់ពីបានសិក្សាយ៉ាងប្រុងប្រយ័ត្នប៉ុណ្ណោះ
ក្នុងនាមជាអ្នកធ្វើជំនួញ Donald Trump បានទទួលយកចំណែកនៃហានិភ័យរបស់ខ្លួននៅក្នុងឱកាសមួយចំនួន ដែលវាធ្វើឲ្យលោកបរាជ័យ។ អាជីវកម្មដូចជា Trump Steaks អាចដំណើរការបានត្រឹមតែរយៈពេល៥ឆ្នាំ និង Trump University មានអាយុកាលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ។ ទាំងនេះគឺជាឧទាហរណ៍ដ៏អាក្រក់មួយសម្រាប់ការសម្រេចចិត្តមិនបានល្អក្នុងការចាប់ផ្តើមអាជីវកម្ម។ ដូច្នេះមុននឹងអ្នកធ្វើអ្វីមួយ គួរសិក្សាស្រាវជ្រាវពីវាឲ្យគ្រប់ជ្រុងជ្រោយ រួចចាំធ្វើការសម្រេចចិត្តជាក្រោយ។
៤/. កុំធ្វើតាមទំនោរងងឹតងងល់ និង ការទស្សន៍ទាយ
ការធ្វើតាមទំនោរ ឬនិន្នាការងងឹតងងល់ និងភាពជឿជាក់លើកាព្យាករណ៍នៃសាព៍ត៌មានដែលចេញដោយរដ្ឋាភិបាល ឬអ្នកជំនាញ វាអាចធ្វើឲ្យអ្នកមិនអាចទទួលបានលទ្ធផលដ៏ល្អបំផុតនោះទេ ព្រោះព័ត៌មានទាំងនោះអាចមានការប្រែប្រួលដោយប្រការណាមួយ។ ដូច្នេះអ្នកគួរតែអនុវត្តន៍តាមអ្វីដែលអ្នកបានសិក្សាស្រាវជ្រាវ និងគំនិតរបស់ខ្លួនឯងវិញវាប្រសើរជាង។
យ៉ាងណាមិញ ខាងលើនេះគឺជាមេរៀនធំៗទាំង ៤ របស់លោក Donald Trump បើអ្នកអាចអនុវត្តបាន នោះវានឹងជួយឲ្យអ្នកមានភាពឆ្លាយវៃក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងអាចកសាងអនាគតដ៏ប្រសើរនាថ្ងៃអនាគាត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook