ឯកឧត្ដម ស៊ុន ចាន់ថុល ថាផ្លូវល្បឿនលឿនទី៣ នឹងសង់ជា ២​ ដំណាក់កាល ខណៈនេះជាប្រវែងផ្លូវ និងថវិកាចំណាយ
Bunthoeun KoemJUNE 7 20235.9 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាផ្លូវល្បឿនលឿនទី៣ នៅកម្ពុជា មានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា ៤ ០០០ លានដុល្លារ ខណៈការសាងសង់ចែកជា ២ ដំណាក់កាល។ ដោយក្នុងនោះដំណាក់កាលទី១ ពីភ្នំពេញទៅខេត្ដសៀមរាប និងដំណាក់កាលទី២ ពីសៀមរាបទៅក្រុងប៉ោយប៉ែត។

350675931 991951165489246 3809352137844991959 N

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍បញ្ជាក់ថា គម្រោងដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាបមានប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រ ហើយដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតមានប្រវែង ១៥០ គីឡូម៉ែត្រ។ ប៉ុន្ដែចម្ងាយផ្លូវនេះអាចលើសហ្នឹង ឬតិចជាងហ្នឹង នៅពេលការសិក្សាលម្អិតត្រូវបានបញ្ចប់។

តាមការប៉ានស្មានរបស់ឯកឧត្ដមការសាងសង់ផ្លូវល្បឿនលឿនដំណាក់ទី១ ពីភ្នំពេញទៅសៀមរាបអាចចំណាយថវិកាប្រមាណ ២ ៥០០ លានដុល្លារ និងដំណាក់កាលទី២ ពីសៀមរាបទៅក្រុងប៉ោយប៉ែតប្រមាណ ១ ៥០០ លានដុល្លារ។ នេះបើធៀបនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែល ១ គីឡូម៉ែត្រចំណាយជាមធ្យមប្រមាណ ១០ លានដុល្លារ។

ប៉ុន្ដែយ៉ាងណាការចំណាយអាចនឹងច្រើនជាងនេះប្រសិនបើប្រេង ឬសម្ភារសម្រាប់ការសាងសង់ឡើងថ្លៃ៕

ប្រសាសន៍លម្អិតរបស់ឯកឧត្ដម ស៊ុន ចាន់ថុល៖ 

338017218 928710945035592 6454579239700343677 N

F Et Qac Vvea M12q K (3)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia