Bill Gates ណែនាំសៀវភៅកំពូលៗ៣ ដែលអ្នកត្រូវអានឥឡូវនេះ ជីវិតនឹងល្អប្រសើរក្នុង​២០២៤
Kan DaraJANUARY 5 20241.1 K views

សៀវភៅគឺជាវត្ថុមានតម្លៃ ឬអាចនិយាយម្យ៉ាងទៀតថាជាចំណីអាហារសម្រាប់ខួក្បាលដែលមិនអាចខ្វះបាន។ នៅក្នុងសៀវភៅនីមួយៗសុទ្ធតែបង្កប់នូវចំណេះដឹង តម្លៃអប់រំ ទស្សនៈ បទពិសោធន៍ និងរឿងរ៉ាវជាច្រើនសម្រាប់ជាគតិដល់អ្នកអានគ្រប់រូប។ ប៉ុន្តែដោយឡែកនៅលើលោកយើងនេះមានសៀវភៅច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសសៀវភៅយកមកអាន។ មិនតែប៉ុណ្ណោះ ដើម្បីអានសៀវភៅមួយក្បាលចប់វាទាមទារឲ្យយើងវិនិយោគទាំងពេលវេលា លុយកាក់ កម្លាំងក្នុងការគិតទៅលើវាទៀតផង។

 

យ៉ាងណាមិញ លោកមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោក Bill Gates បានណែនាំសៀវភៅកំពូលៗចំនួន៣ ដែលអ្នកត្រូវអាននៅក្នុងពេលនេះ ដើម្បីទទួលបានជីវិតល្អប្រសើរ៖

 

១/. “The Choice” និពន្ធដោយ Edith Eva Eger

 

សៀវភៅ “The Choice” ត្រូវបានសរសេរឡើងដោយអ្នកស្រី Edith Eva Eger។ អ្នកស្រីបានរំលឹកទៅកាន់អ្នកអានថា វាពុំមាន “ឋានានុក្រមនៃការរងទុក្ខ” ដូចដែលអ្នកស្រីបានហៅវានៅក្នុងសៀវភៅនេះឡើយ។ 

 

ក្នុងនោះផងដែរ លោក Bill Gates បានសរសេរថា “ប្រសិនបើអ្នកកំពុងតស៊ូជាមួយអ្វីមួយ នោះជាការតស៊ូយ៉ាងពិតប្រាកដ ទោះបីជាអ្នកគិត​ ឬមានអារម្មណ៍យល់ឃើញថាបទពិសោធន៍របស់អ្នកមានកម្រិតទាបបើប្រៀបធៀបទៅនឹងបទពិសោធន៍របស់នរណាម្នាក់ដែលបានរស់រានមានជីវិតពី Covid-19 ឬនរណាម្នាក់ដែលកូនរបស់ពួកគេកំពុងទទួលរងពីជំងឺដ៏កាចសាហាវ”។

 

២/. “Cloud Atlas” និពន្ធដោយ David Mitchell

 

លោក Bill Gates បាននិយាយថា ប្រលោមលោកដែលឈ្នះរង្វាន់ឆ្នាំ ២០០៤ គឺ “រឿងដែលគួរឲ្យចាប់ចិត្តនិងភាពឈ្លាសវៃបំផុតក្នុងក្រមសីលធម៌”។ ក្នុងសៀវភៅនេះ វាធ្វើឲ្យយើងស្វែងយល់ពីរបៀបដែលមនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងមនុស្សអាក្រក់ ប៉ុន្តែវាក៏បង្ហាញពីមនុស្សដែលមានការគាំទ្រ និងមនុស្សល្អផងដែរ។ វាជាប្រភេទសៀវភៅដែលធ្វើឲ្យអ្នកចង់ពិភាក្សាជាមួយអ្នកផ្សេង។

 

រចនាសម្ព័ន្ធនៃសៀវភៅមានលក្ខណប្លែកពីគេលោក David Mitchell បានលាយបញ្ចូលគ្នានូវរឿងរ៉ាវទាក់ទងគ្នាចំនួន៦ ដែលបង្កើតឡើងនៅក្នុងពេលវេលា និងទីកន្លែងផ្សេងៗគ្នាដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំគ្នានៅពេលខ្លះ។ នោះហើយជាមូលហេតុដែលលោក Bill Gates ផ្តល់អនុសាសន៍ឲ្យអ្នកអានវាក្នុងពេលតែមួយជាមួយមិត្តភក្តិឬសមាជិកគ្រួសារ។

 

៣.. “The Ride of a Lifetime” និពន្ធដោយ Robert Iger

 

មហាសេដ្ឋីរូបនេះបាននិយាយថា “វាជាសៀវភៅអាជីវកម្មដ៏ល្អបំផុតមួយដែលខ្ញុំបានអានក្នុងរយៈពេលជាច្រើនឆ្នាំ”។ លោក Bob Iger ដែលបានកាន់កាប់ក្រុមហ៊ុននេះក្នុងឆ្នាំ ២០០៥ និងចូលនិវត្តន៍នៅឆ្នាំ ២០២០ បានសរសេរសៀវភៅដែលបរិយាយអំពី "ធ្វើការងារអស្ចារ្យដែលពន្យល់ពីអ្វីដែលខ្លួនចង់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំ"។ មិនថាអ្នកកំពុងស្វែងរកការចាប់អារម្មណ៍ពីអាជីវកម្មឬគ្រាន់តែជាការអានកំសាន្តនោះទេ លោកគិតថានរណាម្នាក់នឹងរីករាយនឹងរឿងរ៉ាវរបស់គាត់អំពីការគ្រប់គ្រង Disney ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់វា"៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia