ឈរជើងរាប់ឆ្នាំនៅតែដួល នេះជាកំហុសរកស៊ីរបស់យីហោធំៗ២ ដែលម្ចាស់អាជីវកម្មនៅខ្មែរគួរចៀសបើមិនចង់អស់លុយពីខ្លួន
ធី ស្រីល័ក្ខOCTOBER 24 2024476 views

នៅក្នុងការរកស៊ី ទោះបីជាអាជីវកម្មរបស់អ្នកធំយ៉ាងណាក៏ដោយមិនប្រាកដថាជោគជ័យ១០០% ឡើយ ពោលឱ្យតែអ្នកប្រហែលតែបន្តិចនោះអាជីវកម្មអ្នកក៏បិទទៅតាមហ្នឹងដែរ។ ជាក់ស្តែង ដូចជាក្រុមហ៊ុនធំៗទាំង៣ ខាងក្រោមនេះបានខំរកស៊ីរាប់ឆ្នាំតែនៅដួលទៅវិញ ព្រោះបញ្ហាសេដ្ឋកិច្ចផងហិរញ្ញវត្ថុផងដូច្នេះម្ចាស់អាជីវកម្មនៅខ្មែរបើដឹងហើយត្រូវតែចៀសឱ្យបាន។

 

. ក្រុមហ៊ុនដឹកជញ្ជូន Yellow Crop

ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់អាមេរិកគឺ Yellow Crop ដែលបានរកស៊ីជិត ១០០ឆ្នាំ បានសម្រេចដាក់ពាក្យសុំក្ស័យធនហើយ បន្ទាប់ពីជំពាក់បំណុលប្រមាណពី១ពាន់លានដុល្លារដល់ទៅ១០ពាន់លានដុល្លារជាមួយនឹងម្ចាស់បំណុលរហូតដល់ទៅជាង ១០ម៉ឺននាក់ឯណោះ ហើយបុគ្គលិកប្រហែល ៣ម៉ឺននាក់ដែលធ្លាប់តែធ្វើការនៅក្រុមហ៊ុន Yellow Corp កំពុងតែស្វែងរកការងារធ្វើថ្មីផងដែរ។

 

លោក Darren Hawkins ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yellow Crop បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជារឿងដ៏គួរឱ្យសោកស្តាយបំផុតនៅពេលដែលក្រុមហ៊ុនបានឈរជើង រហូតដល់ទៅជិត១០០ឆ្នាំ ប៉ុន្តែនាពេលនេះបានប្រកាសសុំដាក់ពាក្យក្ស័យធន ចំពោះមូលហេតុដែលធ្វើឱ្យយីហោមួយនេះដួលបែបនេះ ដោយសារការចំណាយខ្ពស់ពេក ចំណែកអត្រាដឹកជញ្ជូនមានតម្រូវការទាប ដែលហេតុនាំឱ្យប្រាក់ចំណូលធ្លាក់ចុះ។

14

. Forever 21

Forever 21 គឺជាយីហោលក់សម្លៀកបំពាក់ធំមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៤ ដោយប្តីប្រពន្ធជនជាតិកូរ៉េ។ នៅពេលបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៨៤ យីហោរបស់ប្តីប្រពន្ធមួយគូនេះមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរហូតធ្វើឱ្យ Forever 21 អាចរកប្រាក់ចំណេញបានជាច្រើននិងពង្រីកសាខាជាបន្តបន្ទាប់ ប៉ុន្តែគួរឱ្យសោកស្តាយ នៅក្នុងឆ្នាំ ២០១៦ យីហោមួយនេះចាប់ផ្តើមមានបញ្ហាការលក់ចាប់ធ្លាក់ចុះ ចំណែកឯការចំណាយកាន់តែធំជាងចំណូលរហូតដល់ឆ្នាំ ២០១៩ យីហោនេះក៏បានប្រកាសក្ស័យធនភ្លាមៗ។

13

ចំពោះកត្តា ដែលធ្វើឱ្យ Forever 21 ក្ស័យធនគឺគ្មានការបង្កើតថ្មីសម្រាប់អតិថិជន ពោលគឺម៉ូតសម្លៀកបំពាក់មិនទាន់សម័យ ដែលធ្វើឱ្យអតិថិជនងាកទៅរកសេវាកម្មកន្លែងថ្មីជំនួសបន្តិចម្តងៗរហូតបាត់ភ្ញៀវជាបន្តបន្ទាប់ ក្រោយមកការលក់ក៏កាន់តែធ្លាក់ចុះចំណូលក៏ធ្លាក់ ស្របពេលដែរ Zara និង H&M ចាក់គ្រឹះកាន់តែមាំពង្រីកម៉ូតសម្លៀកបំពាក់កាន់តែទាន់សម័យជាង Forever 21 ។ ដូចនេះ ក្នុងនាមជាអ្នករកស៊ីត្រូវតែមានគំនិតច្នៃប្រឌិតឱ្យខ្លាំងដើម្បីកុំឱ្យយឺតជាងដៃគូរកស៊ីរបស់ខ្លួន ព្រោះបើហ៊ានយឺតមួយជំហានគេនឹងដណ្តើមភ្ញៀវអស់មិនសល់។

១២

ខ្ញុំសង្ឃឹមថា តាមរយៈអត្ថបទមួយនេះ សង្ឃឹមថាបងប្អូនដែលជាអ្នករកស៊ីអាចទទួលបាននូវគំនិតថ្មីៗ និងអាចយកទៅរៀនសូត្រពីកំហុសមួយនេះហើយយកទៅកែប្រែនូវចំណុចខ្វះខាតរបស់ខ្លួនឯង ឬ ទុកគ្រាន់ជាគំនិតរំលឹកកុំឱ្យធ្វេសប្រហែសឬភ្លេចខ្លួន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia